1

រថយន្ដ​កាមរី​ហាយ​ព្រី​ត​បុក​របាំង​ថ្មរ​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់ពី​រកង់​

     ភ្នំពេញ ៖ នារី​ម្នាក់​បើករថយន្ដ​កាមរី​ហាយ​ព្រី​ត​មួយគ្រឿង​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​របាំង​ថ្មរ​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​ចំនួន​ពីរ​កង់​ហើយ​បើកទ្វារ​រថយន្ដ​ចុះ​រត់​គេចខ្លួនបាត់​។​

    គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៦ តាម​បណ្ដោយ​មហាវិថី​ព្រះសីហនុ ស្ថិតក្នុង​សង្កាត់ បឹង​ព្រលឹត  ខណ្ឌ​៧​មករា  រាជធានី​ភ្នំពេញ​។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ដ​មួយគ្រឿង​ម៉ាក​កាមរី​ហាយ​ព្រី​ត ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ​2R-4483​បើកបរ​ដោយ​នារី​ម្នាក់​ធ្វើដំណើរ​តាម​បណ្ដោយ​មហាវិថី​ព្រះសីហនុ ទិសដៅ​ពី​កើ​តទៅ​លិច ។​

    លុះ​មកដល់​ចំណុចកើតហេតុ​រថយន្ដ​បាន​រេ​ចង្កូត​ទៅបុក​របាំង​ថ្មរ​ពុះ​ចែក​ទ្រូង ផ្លូវ​ពេញទំហឹង​បណ្ដាល​ឲ្យ​បាក់​អស់​ចំនួន​ពីរ​កង់​និង​រថយន្ដ​រង​ការខូចខាត​បន្តដំណើរ​ទៅមុខ​លែងរួច​។​

    ប្រភព​ដដែល​បាន​បន្តថា ក្រោយពី​កើតហេតុ​នារី​ដែលជា​អ្នកបើករថយន្ដ​បាន​បើកទ្វារ​រថយន្ដ​ចុះ​រត់គេចខ្លួន​បាត់​ដោយ​បន្សល់​រថយន្ដ​ទុក​នៅ​កន្លែងកើតហេតុ​។​
    ក្រោយមក​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែងកើតហេតុ​និង​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ចុះ​ធ្វើការ​វាស់វែង​ស្ទួ​ច​យក​រថយន្ដ​បង្ក​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​៕

មតិយោបល់