នៅ​សុខៗ​លួច​ខ្សែភ្លើង​នៅ​បុរី​ប៉េង​ហួត​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី លួច​ខ្សែភ្លើង កាលពី​ថ្ងៃទី២៧ ​មីនា ​២០១៧ ម៉ោង​៧ ​និង​៤៨​នាទី នៅ​ចំណុច​ការដ្ឋាន​សំណង់​បុរី​ប៉េង​ហួត ផ្លូវជាតិ លេខ​១ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។ 

    ប៉ូលិស​និយាយថា ដើមបណ្តឹង​ឈ្មោះ ​ខន ខេន ភេទ​ប្រុស អាយុ៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ​បុរី​ប៉េង​ហួត ស្នាក់នៅ​ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ (​តំណាង​បុរី​ប៉េង​ហួត​) ។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ ​សែម ដាវី ភេទ​ប្រុស អាយុ​២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ​ជនសង្ស័យ​បានចេញ​ពី​ធ្វើការ ក៏​លួច​យក​ខ្សែភ្លើង​ចាស់ៗ​បាន ១​ដុំ​ធំ និង​ខ្សែភ្លើង​ថ្មី​២​ដុំ ពី​ក្នុង​ការដ្ឋាន​សំណង់​បុរី ប៉េង​ហួត​ខាងលើ ដាក់​ក្នុង​កាបូប​ខោអាវ រួច​ហៅ ម៉ូតូឌុប​ជិះ​ចេញមក​ដល់​ក្លោងទ្វារ​ការដ្ឋាន​។​

    លុះ​ចេញ​មកដល់​ក្លោងទ្វារ ក៏ត្រូវ​សន្តិសុខ​បុរី ប៉េង​ហួត​ឃាត់​ត្រួតពិនិត្យ​រកឃើញ​ខ្សែភ្លើង​ខាងលើ ក៏​ឃាត់​សួរនាំ អ្នករត់ម៉ូតូឌុប ពុំមាន ពាក់ព័ន្ធ ក៏​ឱ្យ​ត្រលប់​ទៅវិញ។​ ​ចំណែក​ជនសង្ស័យ និង​វត្ថុតាង ប្រគល់​ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍ និរោធ​សាកសួរ៕
 

adverise with khmeread