បន្ទាប់ពី​ចាប់​កូន​យួន​ថ្លើមធំម្នាក់​...​ឥឡូវ​ប៉ូលិស​វ៉ៃខ្នោះ​បាន​២​នាក់​ថែមទៀត​

    ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​បាន​ឃាត់​ជនសង្ស័យ​ថែម​ ២​ នាក់​ទៀត បន្ទាប់ពី​ឃាត់​កូន​យួន​បាន​ម្នាក់​ក្នុងករណី លួច​គាស់​សោ​ទ្វាររបង​ផ្ទះ និង​ទ្វារផ្ទះ​លួច​លុយ​ និង​ទ្រព្យសម្បត្តិ​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​កាលពី​ថ្ងៃទី​១៨​ មី​នា ​២០១៧ ម៉ោង​១​រសៀល​នៅ​ចំណុច​ផ្ទះ​A១ ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា​​ ជនសង្ស័យ​១-​ជនរងគ្រោះ​ឈ្មោះ ស៊ឹម វី ភេទប្រុស អាយុ៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅ​ភូមិ​ព្រះពន្លា សង្កាត់​ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានី​ភ្នំពេញ​។​ចំណែក​ជនសង្ស័យ​ឈ្មោះ សុវណ្ណ បញ្ញា​ហៅ​ត្រេ​ន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិយួន មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​មិន​ពិតប្រាកដ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ពីដំបូង​។​

    លុះដល់​ថ្ងៃទី​២៧​ មីនា​​ ២០១៧ ម៉ោង​១០​សមត្ថកិច្ច​បន្ត​ឃាត់ខ្លួន​បាន​ជនសង្ស័យ ២ ​នាក់ បន្ថែមទៀត ១-​ឈ្មោះ ខែម វណ្ណៈ ហៅ​ឧ​ត្ត​ម ភេទ​ប្រុស អាយុ២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដស្នាក់នៅ ភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​ និង​២-​ឈ្មោះ អ៊ឹម សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល ភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ។​

     ខណៈពេល​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​បន្ទប់​ជួល​ជនសង្ស័យ​ស្នាក់នៅ និង​ត្រួតពិនិត្យ​រកឃើញ​វត្ថុតាង​រួមមាន៖ ក្រាម​ពណ៌​ស​ថ្លា (​សង្ស័យ​ជា​គ្រឿងញៀន​) ០១​កញ្ចប់​ថង់​តូច, ​ឧបករណ៍​ជក់​គ្រឿងញៀន​០១​កំ​ប្លេ​, ទុយោ​ជ័រ ចូក​គ្រឿងញៀន​០៤​កំណាត់​, ក្រដាស​អា​លុយមី​ញ៉ូ​ម​សម្រាប់​ជក់​គ្រឿងញៀន​៣​បន្ទះ និង​១​ដុំ​, ដែកកេះ​២,​ កន្ត្រៃ​១,​ កាបូប​១ និង​កូន​ថង់​មួយចំនួន​បន្ថែមទៀត​។​

    គួររំលឹកថា កូន​យួន​ម្នាក់​ក្នុងចំណោម​បក្ខពួក​៤​នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​នា​ថ្ងៃទី២៦ មីនា ​២០១៧​ វេលា​ម៉ោង​៨ និង​៤០​នាទី​យប់ បន្ទាបពី​បានធ្វើ​សកម្មភាព​គាស់​សោ​ទ្វារផ្ទះ​លួច​ទ្រព្យសម្បត្តិ​កាលពី​ថ្ងៃទី​១៨​ មីនា​ ២០១៧ ម៉ោង​១​រសៀល​នៅ​ចំណុច​ផ្ទះ​A១ ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ ស៊ឹម វី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ​។​ ចំណែក​ជនសង្ស័យ​ឈ្មោះ​ សុវណ្ណ បញ្ញា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​យួន​ឈ្មោះ​ខ្មែរ​មុខរបរ មិន​ពិត ប្រាកដ ស្នាក់នៅ​មិន​ពិតប្រាកដ​។​

      ប៉ូលិស​បន្តថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ចាក់សោ​ទ្វាររបង និង​ចាក់សោ​ទ្វារផ្ទះ​កើត ហេតុ​ខាងលើ រួច​ចេញទៅ​លក់ដូរ​នៅ​ផ្សារ។ ពេលនោះ​ស្រាប់តែ​ជនសង្ស័យ ០៤​​ នាក់ ឈ្មោះ​ ​សុវណ្ណ បញ្ញា​, ឈ្មោះ​ ប៉េង​,​ឈ្មោះ​ ភ័​ណ្ឌ និង​ឈ្មោះ​ ឧ​ត្ត​ម បានធ្វើ​សកម្មភាព​យក​ទួ​ណឺ​វី​ស​ឆ្កឹះ​សោ​ទ្វាររបង និង​សោ​ទ្វារផ្ទះ​ជនរងគ្រោះ ចូល​លួច​យក ទ្រព្យសម្បត្តិ រួមមាន៖ លុយ​អាមេរិក​១​ម៉ឺន​ដុល្លារ​, លុយ​ខ្មែរ ៨​ លាន​រៀល​, ខ្សែក ប្លា​ទីន​ទម្ងន់​៤​តម្លឹង ១​ ខ្សែ (​មាន​បន្តោង​រូប​ព្រះ​ខ្មៅ​១​ និង​ចែកាច់​១),​ នាង​ពួន​២ និង​ចិញ្ចៀន មាស​១​វង់ ទម្ងន់ ១​ តម្លឹង​កន្លះ រួច​នាំគ្នា​គេចខ្លួន​។ 

      លុះដល់​ថ្ងៃទី២៦​ ​មីនា ​២០១៧ ម៉ោង​៨​ និង​៤០​នាទី​យប់​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ សុវណ្ណ បញ្ញា នៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌច្បារអំពៅ បញ្ជូនមក​អធិការដ្ឋាន ខណ្ឌ​ច្បារអំពៅ ចាត់ការ​តាមច្បាប់​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab