ផ្លូវ​ងងឹត​បើក​ម៉ូតូ​លឿន​បុក​រថយន្ត​បែន​មា​នស​ណ្តោ​យ​កន្ទុយ​រ៉ឺម៉ក​ថយក្រោយ​ស្លាប់​ម្នាក់ ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​បើក​ម៉ូតូ​ហុងដា​ឌ្រី​ម​មួយគ្រឿង​ក្នុង​ល្បឿន​លឿន បាន​ជ្រុល​ទៅបុក​រថយ​ន្ត​បែន មាន​សណ្តោង​កន្ទុយ​រ៉ឺម៉ក​មួយគ្រឿង​កំពុងតែ​បើក​ថយក្រោយ និង​ដោយសារ​ផ្លូវ​ងងឹត​ផង​នោះ ទើប​បុក​ចំ​កន្ទុយ​រ៉ឺម៉ក​ពេញទំហឹង​បណ្តាលឱ្យ​បាក់ក បែកក្បាល​ស្លាប់​ភា្ល​ម​នៅនឹងកន្លែង​តែម្តង​។​

    គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​នៅវេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី២៧ មីនា ២០១៧​ នៅ​តាម​ផ្លូវ​បេតុង​ភូមិ​ស្រែ​រា​ជ្ជៈ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​បាត់​បង់ជីវិត​មានឈ្មោះ ម៉ុក ផល្លី​ម អាយុ​២៥ឆ្នាំ មុខរបរ​ក​ម្ម​ករ​រោងចក្រ រស់នៅ​ជាប់​ភូមិ​កើតហេតុ ភូមិ​អណ្តូង​តា​អន សង្កាត់​សំរោងក្រោម​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ចំណែក​រថយន្ត​បង្ក​ម៉ាក Nissan ប្រភេទ​បែន​មាន​សណ្តោង​កន្ទុយ​រ៉ឺម៉ក​សម្រាប់​ដឹក​គ្រឿងច​ក្រ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3C-2202។ ​ឯ​ម៉ូតូ​រងគ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម​សង់​សេ​១២៥​ស៊េរី​០១៥​ពា​ក់​ស្លាក​លេខ​ 1CQ-4395​។​

    តាម​សាក្សី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនដំបូង​គេ​ឃើញ​រថយន្ត​បង្ក​ខាងលើ​បើក​តាមផ្លូវ​បេតុង​ភូមិ​ស្រែ​រា​ជ្ជៈ ទិសដៅ​ពី​លិចទៅ​កើត។ ​ខណៈ​មកដល់​ចំណុច​កើត​រថយន្ត​បត់​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​ដោយ​ឃើញ​មុខផ្ទះ​ទូលាយ​ស្រួល​ក្នុងការ​រ៉ឺ​យ៉ែ​ថយក្រោយ ដើ​ម្បី​បត់​ត្រឡប់ក្រោយ។​

    ខណៈ​កំពុង​រ៉ឺ​យ៉ែ​ថយ​បាន​ពាក់​កន្លែង​ផ្លូវ ក៏មាន​ម៉ូតូ​រងគ្រោះ​ជិះ​មកពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន បាន​ជ្រុល​ទៅបុក​ចំ​ ចែង​កន្ទុយ​រ៉ឺម៉ក​ពេញទំហឹង បណ្តាលឱ្យ​បោក​ក្បាល​ទៅក្រោយ​បាក់ក និង​បែកក្បាល​ដេកស្លាប់​ក្នុង​ថ្លុកឈាម ភ្លាមនោះ​អ្នកបើកបរ​បាត់​គេចខ្លួន​។​

    ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​បាន​ចុះទៅ​ធ្វើ​កំណត់​រួច​ប្រគល់​ទៅឱ្យ​ចរាចរណ៍​ក្រុង​ធ្វើការ​វាស់វែង​នាំយក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ ចរាចរណ៍​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​៕

 

adverise with khmeread
tiger
Loading ad ...