adverise with khmeread 5456466

អ្នកសុំទាន​ម្នាក់​ដេកស្លាប់​នៅមុខ​មជ្ឈមណ្ឌល​កម្សាន្ត​ម៉ា​រ៉ុ​ក​ក្លឹប​

       ភ្នំពេញ ៖ បុរស​ដើរ​សុំទាន​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅមុខ​មជ្ឈមណ្ឌល​កម្សាន្ត​ម៉ា​រ៉ុ​ក​ក្លឹប​ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន​បង្ក​ភ្ញាក់ផ្អើល​នេះ​នៅវេលា​ម៉ោង​៧​កន្លះ​ព្រឹក​ថ្ងៃទី​៣០​មករា ឆ្នាំ​២០១៦ ដោយ​មិនទាន់​ដឹង​មូលហេតុ ។​

     ម្ដាយ​ជនរងគ្រោះ​ឈ្មោះ លី ធី​ណា អាយុ​៥៨​ឆ្នាំ មុខរបរ​ដើរ​សុំទាន បាន​ឲ្យ​សមត្ថកិច្ច​ដឹងថា ជនរងគ្រោះ​ឈ្មោះ លី សៀន អាយុ​៣២​ឆ្នាំ មុខរបរ​សុំទាន ហើយ​បាន​លែងប្រពន្ធ​៥​ឆ្នាំ​មកហើយ​តែមាន​កូនប្រុស​៣​នាក់ ។​

     ប្រភព​បាន​ឲ្យ​ថា នៅ​មុនពេល​ប្រទះឃើញ​សព​ជនរងគ្រោះ​ខាងលើនេះ នៅ​ព្រឹក​ព្រលឹម​គេ​ឃើញ ជនរងគ្រោះ​មក​អង្គុយ​នៅមុខ​មជ្ឈមណ្ឌល​កម្សាន្ត​ម៉ា​រ៉ុ​ក​ក្លឹប​។​លុះ​មួយ​ស្ទុះ​ក្រោយមក​ជនរងគ្រោះ​ក៏​ដើរមក​ដេក​នៅមុខ​មជ្ឈមណ្ឌល​នេះ​។​

    ក្រោយមក​ដោយមាន​ការ​សង្ស័យ​ក៏ត្រូវ​បុរស​សន្តិសុខ​ម្នាក់​ដែល​យាម​មុខ​កន្លែងកើតហេតុ​ខាងលើ​ក៏បាន​ដើរទៅ​ហើយ​បាន​ដាស់​នៅតែ​មិន​ងើប​ទៀត រួច​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​ថា​មាន​មនុស្ស​ស្លាប់​ហើយ​រាយការណ៍​ប្រាប់​ប៉ូលិស​។​

    បន្ទាប់មក​សមត្ថកិច្ច​បានធ្វើ​កោសល្យវិច័យ​រួច​ប្រគល់​សព​ឲ្យ​សាច់ញាតិ​ដឹកយក​ទៅធ្វើ​បុណ្យ​វត្ត​ច្បារអំពៅ​៕​

adverise with khmeread

មតិយោបល់