រថយន្ត​សណ្តោង​រ៉ឺម៉ក បុក​ជាមួយ​រថយន្ត​តា​កូ​ម៉ា​វិល​ច្រើន​ជុំ​ធ្លាក់​ប្រឡាយ​របួសធ្ងន់​ម្នាក់

    ភ្នំពេញ ៖ រថយន្ត​តា​កូ​ម៉ា​មួយគ្រឿង​បាន​វិល​ជាច្រើន​ជុំ​ធ្លាក់ចូល​ប្រឡាយ​ទឹកស្អុយ បណ្តាលឱ្យ​អ្នកបើកបរ​រងរបួស​ធ្ងន់ ដោយសារ​ជួប​គ្រោះ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ហ៊ី​យាន់​ដាយ​ស​ណ្តោ​ង​រ៉ឺម៉ក​ដឹកទំនិញ បើក​បុក​បញ្ច្រាស់ទិស​គ្នា​។​

    គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​​ និង​៣០​នាទី​យប់​ថ្ងៃទី២៧ មីនា ២០១៧ នៅ​ចំ​ណុច​មុខ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ សង្កាត់​កំបូល ខណ្ឌ​ពោ​ធិ៍​​សែន​ជ័យ​។​

    តាម​ប្រភពពី​កន្លែងកើតហេតុ បាន​ប្រាប់​ឱ្យដឹងថា ដំបូង​គេ​ឃើញ​រថយន្ត​ហ៊ីយ៉ាន់ដាយ ស​ណ្តោង​រ៉ឺម៉ក​ដឹកទំនិញ​ក្បាល​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ​3C-4531​បើកបរ​ដោយ​បុរស​ម្នាក់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​ល្បឿន​លឿន​ទិសដៅ​ពី​កើ​តទៅ​លិច។    

    ចំណែក​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​តូយ៉ូតា តា​កូ​ម៉ា ពណ៍​ទឹកប្រាក់​ពាក់​ស្លាក​លេខ ភ្នំពេញ ​2F-4841 បើកបរ​ដោយ​បុរស​ម្នាក់​ទិសដៅ​បញ្ច្រាស់ទិស​គ្នា។​

    ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​សណ្តោង​រ៉ឺម៉ក​វ៉ា​រថយន្ត​មួយគ្រឿង​ទៀត​នៅ​ពីមុខ​ទើប​ធ្វើឱ្យ​រថយន្ត​តា​កូ​ម៉ា អ៊​ក​ហ្សឺ​បុក​ចំ​បញ្ឆិត​ខាងឆ្វេង​នៃ​រថយន្ត​សណ្តោង​រ៉ឺម៉ក បណ្តា​លឱ្យ​រថយន្ត​តា​កូ​ម៉ា​វិល​ជាច្រើន​ជុំ​ទៅខាង​ជើង​ផ្លូវ​ធ្លាក់​ប្រឡាយ រងរបួស​អ្នកបើករថយន្ត​តា​កូ​ម៉ា​ធ្ងន់ធ្ងរ​ត្រូវ​ប្រជាពលរដ្ឋ​ជួយ​យក​ចេញមកក្រៅ​ហៅ​រថយន្ត​សាមុយ​ដឹក​ទៅ​សង្គ្រោះបន្ទាន់។​

    ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​បាន​ចុះទៅ​ធ្វើ​កំណត់ហេតុ​រួច​ប្រគល់​ទៅ​ឱ្យ​​ចរាចរណ៍​ក្រុង​ធ្វើការ​វាស់វែង​នាំយក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ច​រាច​រណ៍​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​៕

adverise with khmeread
tiger
Loading ad ...