ប៉ូលិស​អេ​ស្ប៉ា​ញ​ភ្ញាក់ផ្អើល ពេល​បកសំបក​ចេក​ទាំ​ង​នេះ​!

​    ​ចេក​ក្លែងក្លាយ​ជាច្រើន​ផ្លែ​ដែល​លាក់ទុក​កូកាអ៊ីន​ចំនួន ១៧ គីឡូក្រាម ត្រូវបាន​រកឃើញ​ដោយ​ប៉ូលិស​អេ​ស្ប៉ា​ញ​។​

​    ​ថ្នាំញៀន​ទាំងនេះ​ត្រូវបាន​លាក់ទុក​ក្នុងចំណោម​ចេក ៥៧ ផ្លែ​ដែល​ធ្វើឡើង​ពី​ជ័រ​និង​នៅក្នុង​ប្រអប់​ក្រដាស​ដែល​ដាក់​ផ្លែឈើ​ពិត​។​

​    ​ប្រតិបត្តិ​ការណ៍​បង្ក្រាប​នេះ​មានឈ្មោះ "Esplit" ហើយ​បើ​យោងតាម​អាជ្ញាធរ​បានឱ្យដឹងថា ពួកគេ​បាន​បំបែក​ក្រុម​អន្ធពាល​ដែល​ពូកែ​ខាង​រៀបចំ​បាន​យ៉ាង​ល្អ​ក្នុងការ​រត់ពន្ធ​គ្រឿងញៀន​ចូល​ប្រទេស​អេ​ស្ប៉ា​ញ​តាមរយៈ​ទីក្រុង Valencia និង Malaga​។​

​    ​គ្រឿងញៀន​ត្រូវបាន​ស្ទាក់ចាប់​ដោយ​ឆ្មាំ​ស៊ីវិល​និង​មន្ត្រី​ពន្ធដារ​នៅក្នុង​ទីក្រុង​អេ​ស្ប៉ា​ញ​ទាំងពីរ​ខណៈ​នេះ​ជា​ផ្នែក​នៃ​ការស៊ើបអង្កេត​អំពី​ការជួញដូរ​គ្រឿងញៀន​៕

ប្រភព៖ បរទេស

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab