adverise with khmeread 1

អ្នកជំងឺ​ម្នាក់​ចងក​សម្លាប់ខ្លួន​នៅ​មន្ទីរពេទ្យ​ជ័យជំនះ​

     កណ្តាល ៖ បុរស​ម្នាក់​ដោយសារ​តូចចិត្ត​មាន​ជំងឺ​មើល​អស់​លុយ​ច្រើន​មិនជា​បានធ្វើ​ឲ្យ​បុរស​ម្នាក់​គិត​ខ្លី​សម្រេច​ចងក​សម្លាប់​ខ្លួនឯង ។​

     ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៣០ មករា ឆ្នាំ​២០១៦ នៅក្នុង​មន្ទីរពេទ្យ​ជ័យជំនះ ស្ថិតក្នុង​ភូមិ​ក្រពើ​ហារ សង្កាត់​ព្រែក​ឫស្សីក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ចក់ ចាន់ថា ភេទ​ប្រុស​អាយុ​៦០​ឆ្នាំ​ស្នាក់នៅ​ភូមិ​ថ្ម សង្កាត់​ទៀន ខណ្ឌដង្កោ បាន​ចូល​ព្យាបាល​ជំងឺ​រលាក​ក្រពះ​កាលពី​ថ្ងៃទី​២០​មករា​ឆ្នាំ​២០១៦​។

     បន្ទាប់ពី​ទទួលបាន​ដំណឹង​នេះ សមត្ថកិច្ច​ជំនាញ​បាន​ចុះទៅ​មន្ទីរពេទ្យ​ជ័យជំនះ​​ភ្លាមៗ​ដើម្បី​ធ្វើ​កោសល្យ​ពិច័យ​រួច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​

adverise with khmeread

មតិយោបល់