គន្លឹះទាំង 6 ធ្វើឲ្យដំណើរកម្សាន្តចុងសប្តាហ៍របស់អ្នកកាន់តែអស្ចារ្យជាមួយរថយន្ត FORD EVEREST!

ដើម្បី​ឲ្យ​ដំណើរ​ផ្សងព្រេង​កាន់តែ​អស្ចារ្យ តម្រូវ​ឲ្យ​បើកបរ​ត្រូវតែមាន​នូវ​រថយន្ត​ដែល​សាក​សម​មួយគ្រឿង ពីព្រោះ​ការធ្វើដំណើរ​នៅលើ​ផ្លូវ​ដែលមាន​ភាព​ស្វាន​ភាពលំបាក និង​ឧបសគ្គ​ច្រើន ដោយ​មិនបាន​យល់ច្បាស់​ពី​ស្ថានភាព​ផ្លូវ​ច្បាស់លាស់​ជាមុន អាច​បណ្តាល​ឲ្យ​អ្នក​ជួបនឹង​ភាព​តក់ស្លុត និង​គ្រោះថ្នាក់​ដែល​កើតឡើង​ដោយ​ចៃដន្យ​។ 

​ខាងក្រោម​នេះ គឺជា​គន្លឹះ​ខ្លះៗ​ដើម្បី​ជួយ​សម្រួល​ដល់​អ្នក ក្នុងការ​ធ្វើដំណើរ​ជាមួយនឹង​ការបើកបរ​ប្រកបដោយ​ទំនុកចិត្ត​។​

ការបើកបរ​នៅលើ​ផ្លូវ​ខ្សាច់​
​បើ​យោងតាម​សម្ដី​របស់លោក Robert Frost ជាក់ស្ដែង​ការបើកបរ​នៅលើ​ផ្លូវ​ដែល​កម្រ​មាន​មនុស្ស​ឆ្លងកាត់​អាច​ផ្តល់នូវ​បទពិសោធន៍​ថ្មីៗ​ដល់​អ្នកបើកបរ​។ ក៏ប៉ុន្តែ​ការបើកបរ​នៅលើ​ផ្លូវ​បែប​នោះ ពិតជា​មិន​ងាយស្រួល​នោះទេ ដោយសារ​ផ្លូវ​ទាំងនោះ​ជា​ផ្លូវ​ពុំទាន់​អភិវឌ្ឍន៍ ហើយ​ក្រាល​ទៅដោយ​ថ្ម​គ្រួស និង​ខ្សាច់​។​

​នៅពេល​បើកបរ​នៅលើ​ភក់​ខ្សាច់ វា​ជាការ​សំខាន់​ណាស់​ដែល​អ្នកបើកបរ​ត្រូវ​គ្រប់គ្រង​សន្ទុះ​របស់​រថយន្ត​និង​រក្សារ​ង្វិ​ល​ជុំ​របស់​ម៉ាស៊ីន​ឲ្យ​ខ្ពស់ បើ​មិន​ដូច្នោះ​ទេ រថយន្ត​របស់​អ្នក​អាច​នឹង​លិចទៅ​ក្នុង​ភក់​ខ្សាច់​។ ប្រព័ន្ធគ្រប់គ្រង​ការបើកបរ​គ្រប់​ស្ថានភាព​ផ្លូវ​ដែលមាន​បំពាក់​នៅលើ​រថយន្ត Ford Everest អាចជួយ​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន​។ នៅពេល​ដាក់​លេខ ឬ ថយ​លេខ រ​ង្វិ​ល​ជុំ​របស់​ម៉ាស៊ីន​នៅ​រក្សា​កំលាំង​ខ្លាំង​ដ​ដែរ ដែល​ជួយ​កាត់បន្ថយ​ការ​ទួង​កង់ ហើយ​កង់​ទាំង​៤​ធ្វើ​ចលនា​ព្រម​គ្នា ដែល​ផ្តល់​ភាពងាយស្រួល​ដល់​ការបើកបរ​នៅលើ​វាល​ខ្សាច់ ឬ​ផ្លូវ​ដែលមាន​ខ្សាច់ ភក់​ជាដើម​។​

ការ​អូស​សណ្តោង​រថយន្ត​
​មុនពេល​ការរៀបចំ​ផែនការ​ធ្វើដំណើរ​ណាមួយ​ដែល​ត្រូវ​ការដឹក​របស់​ធ្ងន់ អ្នកត្រូវការ​រថយន្ត​ដែលមាន​សមត្ថភាព​ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​អ្នក​។ រថយន្ត Ford Everest ជា​រថយន្ត​ដែល​សាក​សម​នឹង​ដំណើ​កំសាន្ត​ប្រភេទ​នេះ​បំផុត ព្រោះ​វា​អាចធ្វើ​ការ​អូស​សណ្ដោង​រហូតដល់ 3,500kg រួម​ជាមួយនឹង​ប្រព័ន្ធគ្រប់គ្រង​លំនឹង​រថយន្ត​មិន​ឲ្យ​វេរ​នៅពេល​សណ្ដោង​របស់​ធ្ងន់​។​

បើកបរ​នៅលើ​ដី​ភក់​
​នៅពេល​អ្នកបើក​បរឆ្ល​ង​កាត់​ផ្លូវ​ភក់​ជ្រៅ អ្នក​ត្រូវ​រក្សា​កម្លាំងចលករ​រ​បស់​រថយន្ត​ដើម្បី​ជៀសវាង​ការ​រអិល និង​ជាប់ផុង​កង់​រថយន្ត​។ ក៏ប៉ុន្តែ​កត្តា​ទាំងនេះ​លែង​ជា​បញ្ហា​ទៀតហើយ​ជាមួយ​រថយន្ត Ford Everest​។ ការបើកបរ​នៅលើ​ផ្ទៃ​ដែលមាន​សភាព​រអិល ដូចជា​ភក់​និង​ព្រិល អ្នកបើកបរ​ត្រូវ​ប្រុងប្រយ័ត្ន​និង​រក្សា​លំនឹង​របស់​រថយន្ត​ជានិច្ច​។ ជាមួយនឹង​ប្រព័ន្ធគ្រប់គ្រង​ការបើកបរ​គ្រប់​ស្ថានភាព​ផ្លូវ​របស់​រថយន្ត Ford Everest អាចជួយ​មិន​ឲ្យ​ម៉ាស៊ីន​ប្រឹង​ខ្លាំងពេក និង​អាច​លុក​ប៉ុង​កង់​ខាងក្រោយ​នៅពេលដែល​ចាំបាច់ ជួយ​ឲ្យ​កង់​ក្រោយ​ទាំងពីរ​ដំណើរ​ការព្រម​គ្នា​នៅពេល​ជាប់ផុង​ក្នុង​ភក់ ហើយ​អាចជួយ​ឲ្យ​អ្នកបើកបរ​ទៅមុខ​ដោយ​រលូន​។​

គយគន់​ទេសភាព​ពេល​រាត្រី​
​រថយន្ត Ford Everest មាន​បំពាក់​ជាមួយ​ដំបូល Panoramic Moon roof ដែល​លាតសន្ធឹង​ចាប់ពី​កៅអី​ជួរ​ទីមួយ​រហូតដល់​កៅអី​ជួរ​ទី​ពីរ មាន​ទំហំ​ស្មើនឹង​ទូរទស្សន៍ 46 អ៊ិ​ញ ដែល​អាច​ឲ្យ​អ្នក​អង្គុយ​សម្រាក​នៅក្នុង​រថ​យន្ត​គយគន់​ផ្កាយ​នាពេល​រាត្រី​។​

រីករាយ​ជាមួយ​សំឡេង​នៃ​ធម្មជាតិ​
​បច្ចេកវិទ្យា​កាត់បន្ថយ​សម្លេង​រំខាន​របស់​រថយន្ត Ford Everest អាច​ឲ្យ​អ្នកបើកបរ​នៅក្នុង​ទីក្រុង​ប្រកបដោយ​ផាសុកភាព និង​គ្មាន​សម្លេង​រំខាន​។ រីឯ​ពេលធ្វើ​ដំណើរ​តាម​ព្រៃភ្នំ អ្នក​អាច​ទម្លាក់​កញ្ចក់​ចុះ​និង រីករាយ​ជាមួយនឹង​សម្លេង​ធម្មជាតិ ដូចជា​សម្លេង​ទឹក​ហូរ​ជាដើម​។ ជាមួយគ្នា​នោះដែរ អ្នក​ក៏​អាច​សាកល្បង​ជាមួយនឹង​ការ​ជិះ​កាត់ទឹក ពីព្រោះ​រថយន្ត Ford Everest អាច​បរ​កាត់ទឹក​ដែលមាន​ជម្រៅ​រហូតដល់ 800mm​។​

ការបើកបរ​លើ​ថ្ម​
​ដំណើរ​កម្សាន្ត​នៅតាម​តំបន់​ព្រៃភ្នំ​នឹង​ផ្ដល់​ឲ្យ​អ្នក​នូវ​បទពិសោធន៍​បើកបរ​ដែល​មិនអាច​បំភ្លេចបាន​។ នៅពេល​ធ្វើដំណើរ​នៅលើ​ផ្លូវ​មាន​សន្ឋាន​មិន​រាបស្មើរ អ្នកបើកបរ​ត្រូវ​ដឹង​ច្បាស់​ពី​ទំហំ សមត្ថភាព និង​កម្ពស់​រថយន្តរ​បស់​អ្នក​។​

​បើសិនជា​អ្នកជិះរថយន្ត Ford Everest ការបើកបរ​នៅលើ​ផ្លូវ​បែប​នោះ​ពុំមែន​ជា​បញ្ហា​នោះទេ ព្រោះ​រថយន្ត Ford Everest  មាន​កម្ពស់​ពី​ដី​រហូតដល់​ទៅ 225mm ឯណោះ អ្នក​អាចធ្វើ​ដំណើរ​នៅតាម​តំន​ប់​ព្រៃភ្នំ​ដោយ​រីករាយ​ដោយ​គ្មាន​ការ​ព្រួយ​បារ​ម្មណ៍​ឡើយ​។​

​ដើម្បី​ឲ្យ​កាន់តែ​យល់ច្បាស់ ប្រិយមិត្ត​អាច​ទស្សនា​Video ខាងក្រោម​៖

 

adverise with khmeread

អ្នកនឹងចូលចិត្ត