ប៉ូលិស​ខណ្ឌឫស្សីកែវ​វ៉ៃខ្នោះ​ចោរឆក់​កាបូបស្ពាយ​ម្នាក់​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​​ ២ ​នាក់​ឆក់​កាបូបស្ពាយ​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​នៅ​ថ្ងៃទី​២​៧ មីនា​​ ២០១៧  វេលា​ម៉ោង​១០​យប់​នៅ​ចំណុច​ផ្លូវ​បេតុង ក្រុមទី​១៤ ​ភូមិ​បឹង​សាឡាង  សង្កា​ត់​-​ខណ្ឌឫស្សីកែវ បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​នារីម្នាក់​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ឈ្មោះ ​ចំរើន រដ្ឋធានី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ ផ្ទះ​ជួល ភូមិ​លូ​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ មុខរបរ​មិន​ពិតប្រាកដ ​(​ឃាត់បាន​)។ វត្ថុតាង​ដ​កហូត​មាន​៖ ១.​កាបូបដៃ​ពណ៌​ស្វាយ​មួយ, ២.ទូរ​ស័​ព្វ​ម៉ាក​LG, ពណ៌​ស​មួយគ្រឿង, ៣.​ម៉ូតូ​ម៉ា​កនិច​ពណ៌​សរ​ពាក់​ស្លាក​លេខ​ភ្នំពេញ​១FE៧០៩៥ ។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ​ ម៉ឹ​ង  រី​ដា ភេទ​ស្រី អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ផ្ទះជួល ផ្លូវ​បេតុង ភូ​មិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ​មុខរបរ​លក់ដូរ​។​ សម្ភារៈ​បាត់បង់​មាន​៖ ១.ទូរស័ព្ទ មួយគ្រឿង​, ២.​ប្រាក់​ដុល្លា​១០០​ដុល្លារ​ និង​៣.អត្តសញ្ញាណប័ណ្ណ​មួយ​សន្លឹក កាបូបស្ពៀយ​១​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃ ខែ ឆ្នាំ ម៉ោង​ខាងលើ​កម្លាំង​ខណ្ឌ​-​ប៉ុស្តិ៍​បាន​សកម្មភាព​ល្បាត លើ​ដងផ្លូវ​ស្រាប់​តែមាន​សម្រែក​ឱ្យជួយ​ពី​ជនរងគ្រោះ ​( ចោរឆក់​កាបូប​)​ ពេលនោះ​កម្លាំង​ល្បាត​របស់​ប៉ូលិស​បានធ្វើ​អន្តរាគមន៍​ដេញប្រផាត់​ ចាប់ប្រ​ភីង​ ធ្វើឱ្យ​ជនសង្ស័យ​ផ្តួល​ម៉ូតូ​ចោល​រត់គេចខ្លួន​ក៏ត្រូវ​កម្លាំង​យើង​ឃាត់ខ្លួន​បាន​ម្នាក់​រីឯ​ជនសង្ស័យ​ម្នាក់​ទៀត​បាន រត់គេចខ្លួន​។​

    ប៉ូលិស​ផ្នែក​ជំនាញ​ខណ្ឌ ប៉ុស្តិ៍​កំពង់​កសាង​សំណុំរឿង ស្រាវជ្រាវ​រក​បទ​ល្មើ​សកន្លងមក​ និង​បន្ត​តាម​ចាប់​បក្សពួក​យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕

  

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab