ព័ត៌មាន​លម្អិត​ស្តីពី​៖ មហា​សោកនាដកម្ម​គ្រោះថ្នាក់​ចរាចរណ៍​នៅ​មហាវិថី​ព្រះមុនីវង្ស

    ភ្នំពេញ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅមុខ​អ​តី​តៈ​រោងចក្រ គង់ ហុង លើ​មហាវិថី​ព្រះមុនីវ​ង្ស​​ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កាលពី​ព្រលប់​ថ្ងៃទី​២៧ មីនា​ ឆ្នាំ​២០១៧ បាន​បណ្តា​ល​ឱ្យ​មនុស្ស​បីនាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង៩​នាក់​ទៀត​រង​របួស់ធ្ងន់ ​និងស្រាល។​

    *​ស្តាប់​របាយការណ៍​ប៉ូលិស៖

     របាយការណ៍​ប៉ូលិស​បានសរសេរថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ល្ងាច​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៨ និង​១០​នាទី នៅត្រង់ចំណុច​មុខ​រោងចក្រ​គង់​ហុង លើ​មហាវិថី​មុនី​វង្ស​កែង​ផ្លូវ​លេខ​៥០៨ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

    គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​ដោយសារ​រថយន្ដ​ម៉ាក TOYOTA CAMRY ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ 2M-2245 បើកបរ​ដោយ​ឈ្មោះ មាស សុខ ហេង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​លក់​ទូរស័ព្ទ មាន​ទីលំនៅ​ផ្ទះ​លេខ​១១១ ផ្លូវជាតិ លេខ​២ សង្កាត់​ភូមិ​ទួល​រកា សង្កាត់​ចា​ក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បានធ្វើ​ដំណើរ​ប​ញ្ជ្រា​ស់ទិស​ចរាចរណ៍ តាម​មហាវិថី​មុនី​វង្ស ពី​ទិស​ខាងជើង​ទៅ​ត្បូង ។​

    លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​បុក​រះ​ម៉ូតូ​ចំនួន​០៧​គ្រឿង​ដែល​ធ្វើដំណើរ​ច្រាស់​ទិ​ស​​គ្នា គឺ​៖
    ទី​១-​ម៉ូតូ​ម៉ាក HONDA SCOOPY ពណ៌​ក្រហម ស្លាក​លេខ​ភ្នំពេញ 1BK-6993 មិនទាន់​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ
    ទី​២-​ម៉ូតូ​ម៉ាក HONDA WAVE ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BE-5740 បើកបរ​ដោយ​ឈ្មោះ អៀង ផាន់ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១០៩ សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ
    ទី​៣-​ម៉ូតូ​ម៉ាក SUZUKI LETs ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1FJ-6100 បើកបរ​ដោយ​ឈ្មោះ ប៉ាល់ សំបូរ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១៤៨ ផ្លូវជាតិ​លេខ​២  ភូមិ​ព្រែ​កតា​នូ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​
    ទី​៤-​ម៉ូតូ​ម៉ាក HONDA C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1GB-4755 បើកបរ​ដោយ​ឈ្មោះ រ៉ុ​ន មេសា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បារាយណ៍​លិច ឃុំ​បារាយណ៍ ក្រុង​ព្រៃវែង ខេត្តព្រៃវែង​
    ទី​៥-​ម៉ូតូ​ម៉ាក HONDA C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ចាម 1K-3605 បើកបរ​ដោយ​ឈ្មោះ វ៉ង សុខ​ណាក់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៣ ឃុំ​កោះសំរោង ស្រុក​កំពង់សៀម ខេត្តកំពង់ចាម និង​អ្នករួមដំណើរ​មាន ២ នាក់ (​ទី​១.​ឈ្មោះ សេង អាន ភេទ​ស្រី អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៣ ឃុំ​កោះសំរោង ស្រុក​កំពង់សៀម ខេត្តកំពង់ចាម និង​ទី​២.​ឈ្មោះ ណា ស្រី​នី​ន ភេទ​ស្រី អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៧C ផ្លូវ​លេខ​៤៨៨ សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​)
    ទី​៦-​ម៉ូតូ​ម៉ាក HONDA C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BN-6796 បើកបរ​ដោយ​ឈ្មោះ ញូ ជាលី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១E0 ផ្លួ​វ​លេខ​៥៦៦ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ
    ​និង​ទី​៧-​ម៉ូតូ​ម៉ាក HONDA C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FH-5731 បើកបរ​ដោយ​ឈ្មោះ ហ៊ីម ចាន់​ធារ៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ រួម​ដំណើរ​មាន​គ្នា​២ នាក់​ទី​១.​ឈ្មោះ ជី​ម រស្មី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ និង​ទី​២.​ឈ្មោះ ឡូត បញ្ញា ភេទ​ប្រុស អាយុ​២០​ឆ្នាំ អ្នក​ទាំង​៣ មាន​ទីលំនៅ​ភូមិ​ព្រៃ​ដក់ពរ ឃុំ​ត្រពាំង​ធំ​ខាងជើង ស្រុក​ត្រាំកក់ ខេត្តតាកែវ (​វត្ថុតាង​រក្សា​ទូក​ការិយាល័យ​នគរបាល​ចរាចរណ៍​រាជធានី ភ្នំពេញ​)​។​

    ​របាយការណ៍​បន្តថា ក្នុងករណី​គ្រោះថ្នាក់​នេះ​បណ្ដាលឱ្យ ១. អ្នកបើក​ម៉ូតូ HONDA SCOOPY ពណ៌​ក្រហម ស្លាក​លេខ​ភ្នំពេញ 1BK-6993 មិនទាន់​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ,    ​២. អ្នកបើក​ម៉ូតូ HONDA WAVE របួសស្រាល​, ៣. អ្នកបើក​ម៉ូតូ SUZUKI LETs រងរបួស​ធ្ងន់ សម្រាក់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​, ៤. អ្នកបើក​ម៉ូតូ HONDA C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1GB-4755 រងរបួស​ធ្ងន់​សម្រាក​នៅ​គ្លីនិក សុខលាភ​មេត្រី​, ៥. អ្នកបើក​ម៉ូតូ HONDA C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ចាម 1K-3605 ស្លាប់ និង​អ្នករួមដំណើរ​២​នាក់​ស្លាប់​នៅ​កន្លែងកើតហេតុ​,​ ៦. អ្នកបើក​ម៉ូតូ HONDA C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BN-6796 រងរបួស​ស្រាល ​និង​៧. អ្នកបើក​ម៉ូតូ HONDA C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FH-5731 និង​អ្នករួមដំណើរ​២​នាក់ រងរបួស​ធ្ងន់​សម្រាក​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​។​

​    អ្នកបើករថយន្ដ​រង​របួសធ្ងន់​សម្រាក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត​។ រថយន្ដ​ខូច ខាត​ធ្ងន់​០១​គ្រឿង និង​ម៉ូតូ​ខូ​ត​ខាត​ធ្ងន់​៦​គ្រឿង ស្រាល​១​គ្រឿង​។​មូលហេតុ​អ្នកបើក រថយន្ដ​បើក​លឿន និង​ប​ញ្ជ្រា​សទិស​ចរាចរណ៍​។ 

    *​សេចក្តីរាយការណ៍​បន្ថែ​ម ៖

    អ្នកបើកបរ​រថយន្ត​បង្ក ឈ្មោះ​ មាស សុខ​ហេង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​លក់​ទូរស័ព្ទ​នៅ ផ្ទះ​លេខ​១១១ ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ មាន ប្រពន្ធ​ឈ្មោះ​យ៉ុង វ​លក្ខ អាយុ​៣០​ឆ្នាំ ស្នាក់​នៅផ្ទះ​ជាមួយគ្នា​មុខរបរ​លក់​ទូរស័ព្ទ​។ អ្នកបើកបរ​រូបនេះ ត្រូវ​ប្រជាពលរដ្ឋ នាំគ្នា​វាយ​សល់​ដង្ហើម​​ចង្រិត ហើយ​ត្រូវបាន​សមត្ថកិច្ច សែងជម្លៀស​ចេញពី​កន្លែងកើតហេតុ​ទាន់ពេល។ ប្រជាពលរដ្ឋផ្ទុះ​កំហឹង នាំគ្នាក្រឡាប់ បម្រុង​ដុត​កម្ទេចចោល ប៉ុន្តែ​សមត្ថកិច្ច អន្តរាគមន៍​ទាន់ពេល។​

    ចំណែក​អ្នករបួសធ្ងន់​ដែល​បញ្ជូនទៅ​សង្គ្រោះ​នៅ​ពេទ្យរុស្ស៊ី​រួមមាន៖ ១-  អ្នកបើក​ម៉ូតូ Suzuki lets ឈ្មោះ ប៉ាល់ សំបូរ ភេទ​ប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្ស ស្នាក់​នៅផ្ទះ​១៤៨ ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែ​កតា​នូ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ (​របួសធ្ងន់​នៅ​ពេទ្យ​រុស្សី​), ២- អ្នកបើក​ម៉ូតូ Honda C125 ខ្មៅ ស្លាកលេខ ភ្នំពេញ​1FH-5731 ឈ្មោះ ឃឹម ចាន់​ធារ៉ា ភេទ​ប្រុស អាយុ​២២ឆ្នាំ មុខរបរ​កម្ម​សំណង់ (​របួសធ្ងន់​ដឹក​ចេញពី​ពេទ្យ​រុស្សី​ទៅ​កាល់​ម៉ែត្រ​), ៣- អ្នកបើក​ម៉ូតូ​ Honda C125 ខ្មៅ ស្លាកលេខ ភ្នំពេញ​1BN-6796 ឈ្មោះ ញូ ដា​លី ភេទ​ប្រុស អាយុ​២៨ឆ្នាំ មុខរបរ​បុគ្គលិក​អង្គការ ស្នាក់​នៅផ្ទះ​41Eo ផ្លូវ​566 សង្កាត់​បឹងកក់​2 ខណ្ឌទួលគោក (​រ​បួ​ស្រាល​ពេទ្យ រុស្សី​), ៤- អ្នកបើក​ម៉ូតូ Honda Wave ខ្មៅ ស្លាកលេខ ភ្នំពេញ​1BE-5740 ឈ្មោះ អៀង ផាន់ ប្រុស អាយុ៥០ជាង មុខរបរ​លក់ដូរ ផ្ទះ​109 ផ្លូវ​ផ្សា​ដេប៉ូ​១ ​សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក (​របួសស្រាល​នៅ​កន្លែងកើតហេតុ​), ៥- អ្នកបើក​ម៉ូតូ​ Honda C125 ខ្មៅ ស្លាកលេខ ភ្នំពេញ​1BG-4755 ឈ្មោះ រ៉ុ​ន មេសា ប្រុស អាយុ​២២ឆ្នាំ មុខរបរ​និស្សិត ផ្ទះ​៥២៣ ភូមិ​បា​រា​យ៏​លិច សង្កាត់​បា​រា​ណ៏ ក្រុង​ព្រៃវែង (​របួសធ្ងន់​នៅ​គ្លី​នី​ក​សុខលាភ​មេត្រី​)​។​

    ចំណែក​ជនរងគ្រោះ​៤​នាក់​ទៀត​មិនទាន់​ត្រូវបាន គេ​ស្គាល់​អត្ថ​សញ្ញាណ​នៅឡើយ​ទេ ហើយក៏​ខ្លះ​កំពុង​សម្រាក​ព្យាបាល​នៅ​គ្លី​និ​ច​រដ្ឋ​និង​ឯកជន​ផ​ក​សេង​ទៀត។ ​ចំណែក​ម៉ូតូ​រង​ការខូចខាត ចំនួន​៧​គ្រឿង។ ​រីឯ​រថយន្ត​បង្ក ត្រូវបាន ប្រជាពលរដ្ឋ ផ្ទុះ​កំហឹង វាយបំផ្លាញ ខ្ទេច​ស្ទើរ​មើល​មិន​យល់​។​

     គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ រថយន្ត​កាមរី ​(​ឆ្លាម​) ពាក់​ស្លាក​លេខ ភ្នំពេញ 2M-2245 ​បើកបរ​ដោយ​យុវជន​ម្នាក់ ឈ្មោះ មាស សុខ​ហេង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​លក់​ទូរស័ព្ទ​នៅផ្ទះ​លេខ​១១១ ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ មាន​ប្រពន្ធ​ឈ្មោះ​ យ៉ុង វ​ល័​ក្ខ អាយុ​៣០​ឆ្នាំ ស្នាក់​នៅផ្ទះ​ជាមួយគ្នា​មុខរបរ លក់​ទូរស័ព្ទ​។​

      *​ស្តាប់​សាក្សី​និយាយ៖

    សាក្សី​បានឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​បាន​និយាយថា ដំបូង​គេ​រថយន្ត​បង្ក​បើក​តាម​បណ្តោយ​ផ្លូវ ព្រះមុនីវង្ស​ពី​ជើង​ទៅ​ត្បូង​។​ លុះ​ទៅជិត​ដល់​កន្លែងកើតហេតុ រថយន្ត​បង្ក​បាន​បើក​បុក រថយន្ត កូរ៉េ មួយគ្រឿង។ ​ភ្លាមនោះ រថយន្ត​បង្ក មិនបាន​ឈប់​ដោះស្រាយ​ទេ ហើយ​បាន ព្យាយាម​បើក​បញ្ច្រាស់ទិស​ខាងឆ្វេង​ដៃ តាម​របង​សាលា​បឹងត្របែក ជា​ផ្លូវ​ហាមឃាត់ ក្នុង​ល្បឿន​លឿន។​ពេលនោះ​ក៏​ជ្រុល​ទៅបុក​រះ​ម៉ូតូ ដែលមាន​ទិសដៅ​ពី​ត្បូង​មក​ជើង ស្របទៅតាម​ទិសដៅ​ចរាចរណ៍ បុក​ទាំង កម្រោល បណ្ដាលឱ្យ​នារី ពីរ នាក់ ជា​បងប្អូន​ភ្លោះ និង​បុរស​ម្នាក់ទៀត ខ្ទាត​ប្រហែលជា​១០​ម៉ែត្រ​ស្លាប់​ភ្លាម​នៅលើ​ផ្លូវ។ ​ចំណែក​ជិត ១០​ នាក់ទៀត បាន​បើ​ងខ្ទាត ដេករ​ណូ​ក​រណែល​ពេញ​ថ្នល់។

    សាក្សី​បន្ថែមថា រថយន្ត​បង្ក​មិនទាន់​អស់​ល្បឿន ក៏បាន​ជ្រុល​ទៅបុក​របាំង ថ្ម​ចែក ទ្រូង ផ្លូវ ក៏ត្រូវ បងប្អូន​ប្រជាពលរដ្ឋ ចាប់ទាញ​ចេញ មក​ក្រៅ ស្ថិតនៅក្នុង​ស្ថានភាព ស្រវឹង​ជោកជាំ។​ដោយសារ កំហឹង​ប្រជាពលរដ្ឋ បាននាំគ្នា វាយ​មួយ​ដៃ​មួយ​ជើង​ខ្លះទៀត​ទាត់​ធាក់​បណ្ដាលឱ្យ​រងរបួស​ធ្ងន់ សល់​ដង្ហើមចង្រិត កុំ​តែ​បាន សមត្ថកិច្ច ទៅ​អន្តរាគមន៍​ទាន់​កុំ​អី​អ្នកបើកបរ​រថយន្ត​ស្លាប់បាត់​ហើយ។ សូម្បី​រថយន្ត​ក៏​ប្រជាពលរដ្ឋ ចាក់​សាំង​ប៉ង ដុត​រថយន្ត​បង្ក​កម្ទេចចោល​ដែរ។ 

     បន្ទាប់មក​អ្នកបើកបរ​ត្រូវបាន​សមត្ថកិច្ច សែង ចេញទៅ​កាន់​អធិការដ្ឋាន​ប៉ូលិស​​ខណ្ឌ​ចំកា​មន មុននឹង​ប​ញ្ជួ​ន​ទៅ​សង្គ្រោះ​។ ​រឺ​ឯ​អ្នករបួស​ត្រូវបាន គេ​ប​ញ្ជូ​ន​ទៅកាន់ មន្ទីរពេទ្យ រដ្ឋ​ និង​ឯកជន​ខ្លះ។ 

    ចំណែក​សាកសព​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​នៅ​ខេត្តកំពង់ចាម និង​អ្នករងរបួស​បញ្ជូនទៅ​មន្ទីរពេទ្យ វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច ប​ញ្ជួ​ន​ទៅកាន់​ស្នងការដ្ឋាន​ប៉ូលិស​ក្រុងភ្នំពេញ​។​

     *​ស្ថានភាព​អ្នកបើករថយន្ត​បង្ក​នៅ​មន្ទីរពេទ្យ ៖        

    គិត​មកដល់​ម៉ោង ១១​ព្រឹក ថ្ងៃទី ២៨ ខែមីនា​នេះ ជនបង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដែល បើករថយន្ត​បុក​រះ​បញ្ច្រាស់ទិស​នៅលើ ផ្លូវ ព្រះមុនីវង្ស​កំពុង​ត្រូវបាន​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត និង​មិនទាន់​ដឹងខ្លួន​នៅឡើយ​។ 

    តាម​ការបញ្ជាក់​របស់​គ្រូពេទ្យ ស្ថានភាព​ជនបង្ក មាន​សភាព​ធ្ងន់ធ្ងរ​ណាស់ សង្ឃឹម​តិច​ក្នុងការ​សង្គ្រោះ​ជីវិត ដោយសារ​លលា​ដ៏​ក្បាល​បែក​ និង​កកឈាម​ក្នុង​ខួរក្បាល និយាយ​រួម​ប៉ះពាល់​ផ្នែក​ក្បាល​ធ្ងន់ធ្ងរ​តែម្តង​។ 

    ពាក់​ព​ន្ធ័​នឹង​ស្ថានភាព របស់​ជនបង្កនេះ សាច់ញាតិ​សុំ​មិន​និយាយ​អ្វី​ទាំងអស់ ដោយ​ពួកគាត់​បញ្ជាក់ថា កូនចៅ​គាត់​កំពុង​សង្គ្រោះ ​និង​មានទុក្ខ​។​

    ជនបង្ក​រូបនេះ​ឈ្មោះ មាស សុខ​ហេង មានមុខរ​បរជា​អ្នកលក់​ទូរ​សព្ទ័​ដៃ​នៅ​ចាក់អង្រែ​ក្រោម ត្រូវបាន​ប្រជាពលរដ្ឋ​កើតការ​ខឹងសម្បារ ​និង​បាននាំគ្នា​វាយ​ទាត់​ធាក់​ស្ទើរ​ស្លាប់ ស្ទើរ​រស់​ហើយ​រថយន្ត​ត្រូវបាន​វាយកម្ទេច​ខូចខាត​ស្ទើរ​ទាំងស្រុង​។ យ៉ាងណាក៏ដោយ​សមត្ថកិច្ច​បានដាក់​កម្លាំង​ប៉ូលិស​យាម​ការពារ​២៤​ម៉ោង​។​

    *​ប្រភព​ផ្សេងៗ​ទៀត ៖

    ប្រភព​ដែល​ប្រមូលបាន​ពី​កន្លែង​កើ​ហេតុ​បាន​និយាយថា រឿង​ដែល​កាន់តែ​ខ្លោចផ្សា​ និង​លើសពី​អាណិត​ទៀត​នោះ​គឺ​នារី​ម្នាក់​ក្នុងចំណោម​សព​នារី​រងគ្រោះ​ទាំងពីរ គឺ​នារី​ទី​១ នៅសល់តែ​ជាង​មួយខែ​ទៀត​តែប៉ុណ្ណោះ​គឺ​ដល់​ថ្ងៃ​ចូល​រោងការ​ហើយ ខណៈដែល​នារី ទី​២ សល់​តែ​៥ ថ្ងៃ​ទៀត​ប៉ុណ្ណោះ​នឹង ត្រូវ​ត្រឡប់​ទៅ​ប្រទេស​កូរ៉េ​វិញ​ព្រោះ​គាត់​ជា​ពលករ​ធ្វើការ​នៅ​ទីនោះ ហើយ​នារី​ទាំងពី​ជា​បងថ្លៃ​ប្អូនថ្លៃ ហើយ​បុរស ដែល​ស្លាប់​គឺ ត្រូវជា​ពូ របស់​អ្នក​ទាំងពីរ​នេះ​។ 

    បើ​យោងតាម​សាច់ញាតិ​របស់​ជនរងគ្រោះ​ទាំងបី​នាក់​បាន​បញ្ជាក់ថា មុនពេល​កើតហេតុ អ្នក​ទាំង​៣ បានធ្វើ​ដំណើរ​មកពី​យ​ក​ផ្លែស្វាយ​ពី​គូ​ដណ្តឹង​ដែល​ម្តាយក្មេក​របស់​នារី ទី ១ ផ្ញើមក ដោយ​ធ្វើដំណើរ​ជិត​ដល់ផ្ទះ​ហើយ សល់​តែ​ប្រហែល​ពី​បី​រយ​ម៉ែត​ទៀត ប៉ុណ្ណោះ តែ​ជា​អកុសល​ស្រាប់តែ​ជួប​ហេតុការណ៍​អាក្រក់​បែបនេះ​តែម្តង​។​

    *​ពាក់ព័ន្ធ​ច្បាប់៖

    ជុំវិញ​ករណីនេះ យោងតាម​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ត្រង់​មាត្រា​៨៥ ចែងថា "​ជន​ណា​ដែល​បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន ឬ​មិន​គោរព​កាតព្វកិច្ច​ដែល​បទ​បញ្ញា​ត្តិ​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ បណ្តាលឱ្យ​ស្លាប់​មនុ​ស្ស​ច្រើន​នាក់ ត្រូវ​ផ្តន្ទាទោស​ដាក់ ពន្ធនាគារ ពី​២​ឆ្នាំ ទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០​ លាន​រៀល ទៅ ២៥ ​លានរៀល និង​អាច​ត្រូវ​ផ្តន្ទាទោស​ដោយ​ទោស​បន្ថែម​មួយ ឬ​ច្រើន ដូច​មានចែង​ក្នុង​មាត្រា​៥៣ នៃ​ក្រមព្រហ្មទណ្ឌ​"៕

adverise with khmeread
tiger
Loading ad ...