ប៉ូលិស​ប៉ុស្តិ៍​ព្រែក​ព្នៅ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជាមួយ​ថ្នាំញៀន​១០​កញ្ចប់

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ព្នៅ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ស្ដីពី​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០១៧ វេលា​ម៉ោង ៣ និង​៣០​នាទី ដល់​ចំណុច​ផ្លូវជាតិ​៥ ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ​ខណ្ឌ​ព្រែក​ព្នៅ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ លី ហាង​ឡុង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រត់​ម៉ូតូ មាន​ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ សម្ភារៈ​ចាប់យក ១.​ក្រាម​ស​ថ្លា​មាន​គ្រឿងញៀន​១០​កញ្ចប់​ថង់​តូច​ ​និង​២.​ទូរស័ព្ទដៃ​ចំនួន​០១​គ្រឿង​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០១៧ វេលា​ម៉ោង​៣ និង​៣០​នាទី​ទៀបភ្លឺ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ ធ្វើការ​ល្បាត​ក្នុងភូមិ​សាស្ត្រ ដល់​ចំណុច​ផ្លូវជាតិ​៥ ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ក៏​ប្រទះឃើញ​ជនសង្ស័យ​ម្នាក់ ឈ្មោះ លី ហាង​ឡុង ភេទ​ប្រុស ដោយមាន​សង្ស័យ​កម្លាំង​សមត្ថកិច្ច​បានធ្វើ​ការឃាត់​ខ្លួន​ឆែកឆេរ​រកឃើញ​ក្រាម​ស​ថ្លា​មាន​គ្រឿងញៀន​ចំនួន​១០​កញ្ចប់​ថង់​តូច។ ​ភ្លាមនោះ​កម្លាំង​ក៏បាន​ធ្វើក​សរ​ឃាត់ខ្លួន​រួម ​និង​វត្ថុតាង​យកមក​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ព្នៅ​តែម្ដង​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ បាន​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​ ដើម្បី​ធ្វើការ​សាកសួរ​ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាមនីតិ​វិធី​ច្បាប់​៕

adverise with khmeread
tiger
Loading ad ...