ប្ដីកំហូច!!! តូច​ចិត្តនឹង​ប្រពន្ធ​និយាយ​មិន​ស្តាប់​...​ចាក់​ប្រេងកាត​បម្រុង​ដុត​ខ្លួនឯង​តែ​ឃាត់​ទាន់ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ ខឹង​ប្រពន្ធខ្លាងពេក​ប្រើ​ហិង្សា​វាយបំផ្លាញ​សម្ភារៈ​នៅក្នុង​ផ្ទះ​ ​និង​បាន​យក​ប្រេងកា​ត ចាក់​លើ​ខ្លួន​បម្រុង​ដុត​ខ្លួនឯង​ក្រុមគ្រួសារ​រត់​មកប្តឹង​សមត្ថ​កិច្ច​មូលដ្ឋាន​ជួយ​អន្តរាគមន៍​ទាន់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១១​ ​និង​០៥​នាទី​ថ្ងៃទី​២៨ ​ខែមីនា ឆ្នាំ២០១៧ ​ស្ថិត​ភូមិ​ត្រាំ​ង​បោក នៅ​បុរី​សន្តិភាព​ សង្កាត់​ពងទឹក ខ​ណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​។ 

      សមត្ថ​កិច្ច​បានឱ្យដឹងថា បុរស​ដែល​យក​ប្រេងកាត​មកចាក់​ស្រោច​ខ្លួន​បម្រុង​ដុត​ខ្លួនឯង​មានឈ្មោះ សាន្ត រតនា ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ មានមុខរ​បរជា​ចុងភៅ​ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ​និង​មាន​ប្រពន្ធ​មានឈ្មោះ ម៉ម ស្រី អាយុ​៣១​ឆ្នាំ មុខរបរ​ចុងភៅ​ដូចគ្នា​ស្នាក់នៅ​ជា​មួ​យគ្នា។ 

    នារី​រងគ្រោះ​បានឱ្យដឹងថា កាលពី​ថ្ងៃ​ម្សិលមិញ​ដោយ​បុរស​ជា​ប្តី​បាន​រករឿង​នៅក្នុង​ផ្ទះ​បាន​យក​ខោអាវ​ដុត​ម្តង​ហើយក៏​រូបនាង​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​ពងទឹក​ដើម្បី​យកទៅ​អប់រំ​តែ​ដោយ​សមត្ថកិច្ច​មិនទាន់បាន​យក​ផង​ស្រាប់តែ​ដល់​ថ្ងៃកើតហេតុ​បុរស នោះ​បានធ្វើ​សកម្មភាព​វាយបំផ្លាញ​ក្នុងផ្ទះ​ទៀត​វាយ​ម៉ូតូ​ហើយ​បាន​យក​ប្រេងកាត​មក​​ចាក់​ស្រោច​ខ្លួន​ហើ​យ​រត់​ចូល​បន្ទប់​បម្រុង​ដុត​ខ្លួន​បាន​រាយការណ៍​ដល់​សម​ត្ថ​កិច្ច​ជួយ​អន្តរាគមន៍​ទាន់ពេល​ក៏​យ​កមក​ប៉ុស្តិ៍​។​

    នារី​ជា​ប្រពន្ធ​បាន​បន្តទៀតថា ប្តី​របស់គាត់​កាលពី​កន្លែង​ស្នាក់នៅ​បុរី​សន្តិភាព​២ មិនទាន់​កាត់​ឱ្យ​ដង្កោ​គឺ​ប្តី​គាត់​ធ្លាប់​ខាង​ប៉ូលិស​ខ​ណ្ខ​ពោធិ៍​សែន​ជ័យ​ធ្លាប់​យកទៅ​អប់រំ​ជាច្រើន​ដង​ហើ​យ​ឥឡូវ​មក​ខាង​ដង្កោ​វិញ​ឱ្យ​ប៉ូលិស​ដង្កោ​ចាត់ការ​តាមច្បាប់​ព្រោះ​​ខ្លាច​មានរឿង​ធំ​ទៅ​ថ្ងៃមុខ​ទៀត​។ 

    ដោយឡែក​បុរស​ជា​ប្តី​បាន​ប្រាប់ឱ្យដឹង​វិញ​ថា មូលហេតុ​ដែល​ខ្លួន​ធ្វើអ៊ីចឹ​ង​ដោយ​ខឹង​នឹង​ប្រ​ព​ន្ធ​ដោយ​ចេះតែ​ពី​ដើរលេង​និយាយ​មិន​ស្តាប់​ទើប​ខ្លួន​ធ្វើ​ចឹ​ង​។ 

    ប​ច្ចុប្បន្ន​បុរស​ដែល​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ប្រើ​ហិង្សា​ក្នុង​គ្រួសារ​និង​ចាក់ ប្រេងកាត​បម្រុ​ង​ដុត​ខ្លួនឯង​ត្រូវបាន​សមត្ថកិច្ច​ខ​ណ្ឌ​ដង្កោ​យកទៅ​សាកសួរ​នៅ​អធិកា​ដ្ឋា​នខ​ណ្ឌ​ដង្កោ ​និង​ក​សាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕


 

adverise with khmeread
tiger
Loading ad ...