​វៀតណាម​ចាប់បាន​បង្គា​រាប់រយ​គីឡូក្រាម បម្រុង​ដឹក​ទៅ​លក់​នៅ​ខេត្ត​ភាគខាងត្បូង ឆែក​មើល​ចាក់​សារធាតុ​ដូច​ចាហួយ​ទាំងអស់​

​    ​រថយន្ត​មួយគ្រឿង​ដែល​ដឹក​បង្គា​ចាក់​ថ្នាំ​ជាង ៤៣០ គីឡូក្រាម​និង​ឆ្ពោះទៅ​វៀតណាម​ភាគខាងត្បូង​ត្រូវបាន​ប៉ូលិស​ឃាត់​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​។​

​    ​បង្គា​ធំៗ​ដែល​ដាក់​នៅក្នុង​ឡាំង​ស្នោ​ចំនួន ១៦ ត្រូវបាន​ប​ញ្ចូ​ន​ពី​ស្រុក Gia Rai ទៅកាន់​ទីក្រុង Bac Lieu នៅ​ខេត្ត Bac Lieu ក្នុង​តំបន់​ដីសណ្ដ​ទន្លេមេគង្គ​តាមរយៈ​រថយន្ត​បើកបរ​ដោយ​ឈ្មោះ Le Hoang Luyen វ័យ ៣២ ឆ្នាំ​។​

​    ​រថយន្ត​សង្ស័យ​មួយគ្រឿង​នេះ​ត្រូវបាន​ប៉ូលិស​ស្ទាក់ចាប់​នៅលើ​ផ្លូវជាតិ​លេខ 1A ក្នុងស្រុក Hoa Binh កាលពី​វេលា​ម៉ោង ៧ ល្ងាច​ថ្ងៃ​ចន្ទ​ដោយ​មន្ត្រីប៉ូលិស​ក្នុង​តំបន់ សមាជិក​មកពី​អាជ្ញាធរ​គ្រប់គ្រង​គុណភាព​ចំណីអាហារ​សមុទ្រ និង​អធិការ​នាយកដ្ឋាន​កសិក​ម្ម​និង​អភិវឌ្ឍ​ជនបទ​ខេត្ត​។​

​    ​ការធ្វើ​តេស្ត​ភ្លាមៗ​លើ​បង្គា​បាន​រកឃើញថា បង្គា​ទាំងនេះ​ត្រូវបាន​ចាក់​ជាមួយ​សារធាតុ​ដូច​ចាហួយ​ម្ស៉ា​ង​ដែល​គេ​ស្គាល់ឈ្មោះ "agar" ដើម្បី​ពង្រីក​មាឌ ទម្ងន់ និង​រូបរាង​ខាងក្រៅ​។​

​    ​អធិការ​ខេត្ត​បាន​រក្សា​ករណីនេះ​និង​រឹបអូស​យក​បង្គា​ចំនួន ៤២៦ គីឡូក្រាម​ដើម្បី​ទុក​ធ្វើជា​ភស្តុតាង​សម្រាប់​ការស៊ើបអង្កេត​បន្ត​។​

​    ​ប្រទេស​វៀតណាម​បច្ចុប្បន្ន​នាំចេញ​បង្គា​ទៅ​ទីផ្សារ​បរទេស​មានតម្លៃ​ជា​មធ្យម​ចំនួន ៣ ពាន់​លាន​ដុល្លារ​។ ប្រទេស​នេះ​នឹង​សម្លឹង​រក​ការពង្រីក​កសិដ្ឋាន​ចិញ្ចឹម​បង្គា​ទៅ ៧០០.០០០ ហិកតា​ដើម្បី​ឈានដល់​គោលដៅ​នាំចេញ​បាន​ចំនួន ១០ ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ ២០២៥៕

ប្រភព៖ បរទេស

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab