adverise with khmeread 2

បើក​ម៉ូតូ​ជ្រុល​ច​ង្កូ​បុក​រថយន្ត​របស់​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​ស្លាប់​ម្នាក់​

    កណ្តាល ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ខណ​:​ពេល​កំពុងបើក​ម៉ូតូ បាន​ជ្រុល​ចង្កូត​ទៅបុក​រថយន្តរ​បស់​ក្រុមហ៊ុនស្រា​បៀរ​អង្គរ ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​តែម្តង​។​

     គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូ​ម៉​ត្ថ​លេខ​២០- ២១​មុខ​ភូមិ​កៅ ឃុំបែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

     ប៉ូលិស​ចរាចរណ៍​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​បាត់បង់​ជីវិត​ខាងលើ​នោះ​ឈ្មោះ​ប្រាក់ ផល្លា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​ព្រៃ​គុយ ឃុំត្រពាំង​គង  ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

    ចំណែកឯ​អ្នកបើកបរ​រថយន្តរ​បស់​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​ក្រោយពេល​កើតហេតុ បាន​រត់គេចខ្លួន​។​

    សាក្សី​នៅក្បែរ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី ថ្ងៃទី​៣០​មករា ឆ្នាំ​២០១៦ មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​PCX​ព​ណ៏​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CL-8530បាន​បើកបរ ពី​ទិសខាងកើត​ទៅ​លិច (​ភ្នំពេញ​ទៅ​កំពង់សោម​) ។​

    លុះដល់​ចំណុច​ខាងលើ​ក៏​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​១​គ្រឿង​ទៀត ម៉ាក​ហ៊ីយ៉ាន់ដាយ  ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 3C-2157 របស់​ក្រុមហ៊ុន ស្រា​បៀរ​អង្គរ អ្នកបើកបរ​មិន​ស្គាល់​ឈ្មោៈ (​រត់គេចខ្លួន​)  ដែល​បើក​ពី​ទិស​ខាង​លិចទៅ​កើត (​កំពង់សោម​ទៅ​ភ្នំពេញ​) ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា​បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាមៗនៅនឹងកន្លែង​កើតហេតុ​។​

      ប៉ូលិស​បានធ្វើ​ការវាស់វែង​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក អង្គស្នួល ដើម្បី​កសាង​សំនុំរឿង តាម​នីតិវិធី​ច្បាប់​។ ចំពោះ​សាកសព​កម្លាំង​ជំនាញ​បាន​ប្រគល់ជូនក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​

adverise with khmeread

មតិយោបល់