adverise with khmeread 1

​គ្រូបង្វឹក Arsenal នឹងដាក់​ជម្រើស​ល្អៗ​លេង​ក្នុង​ការប្រកួត​ជាមួយ​ក្រុម Burnley យប់​នេះ​

​លោក Arsene Wenger នឹងដាក់​កីឡាករ​ដែលមាន​បទពិសោធន៍​ក្នុង​ជម្រើស ១១ នាក់​ដំបូង​ដើម្បី​ប្រឈម​មុខជា​មួយក្រុម Burnley ក្នុងការ​ប្រកួត​ពានរ​ង្វាន់ FA Cup យប់​នេះ ប៉ុន្តែ​លោក​ក៏​ទទួលស្គាល់ថា ក្រុម​របស់លោក​ធ្លាប់​ទទួលរង​បទពិសោធន៍​អាក្រក់​រួចទៅហើយ​ក្នុងការ​ប្រកួត​ខាប់​ក្នុង​រដូវ​កាល​នេះ​។​

​គ្រូបង្វឹក​ក្រុម​កាំភ្លើង​ធំ​បានដាក់​ក្មេងៗ​លេង​នៅក្នុង​ពានរង្វាន់ Capital One Cup ជាមួយ​ក្រុម Sheffield Wednesday ហើយ​បាន​ទទួលរង​បរាជ័យ​និង​បាន​ធ្លាក់​ចេញពី​ការប្រកួត​ទៀតផង ប៉ុន្តែ​លើក​នេះ​ក្រុម​លោក​នឹងដាក់​ជម្រើស​ល្អៗ​ដើម្បី​ជៀសវាង​បរាជ័យ​ណាមួយ​ជាមួយ​ក្រុម​អន់ៗ​។​

​លោក Wenger ក៏​ប្រហែលជា​ដាក់​ចំណូល​ថ្មី​របស់លោក​គឺ​កីឡាករ Mohamed Elneny ឲ្យ​លេង​ជា​លើកដំបូង​ឲ្យ​ក្លឹប​ខណៈដែល​ខ្សែបម្រើ​ការពារ​ដូចគ្នា​កីឡាករ Francis Coquelin ក៏​អាច​នឹង​ចាប់ផ្តើម​ផងដែរ​។ ឫ​ឯ​អ្នកចាំទី David Ospina ក៏​នឹង​ចាប់ផ្តើម​ព្រមទាំង​ខ្សែបម្រើ​វ័យ​ចំណាស់ Tomas Rosicky អាច​នឹង​ស្ថិតនៅ​កៅអី​បម្រុង​៕

adverise with khmeread
ប្រភព៖ មៀរឺ

អ្នកនឹងចូលចិត្ត

មតិយោបល់