adverise with khmeread 10

លេច​ធ្លាយ​រូបភាព Galaxy S7 ខណៈ​ក្រុមហ៊ុន​មិនទាន់​បញ្ចេញ​ផ្លូវការ​នៅឡើយ​

​    ​រូបភាព​ទូរស័ព្ទ​ថ្មី​របស់ Samsung បាន​លេច​ធ្លាយ​តាម​អន​ឡាញ​ប៉ុន្មាន​សប្តាហ៍​នៅមុន​ទូរស័ព្ទ​ទាំងនេះ​ត្រូវបាន​បង្ហាញ​នៅ​ខែក្រោយ​ទៅទៀត​។ 

​    ​ទូរស័ព្ទ Galaxy S7 និង S7 Edge គ្រោង​នឹង​បង្ហាញ​នៅ​ពិ​ព័រ​ណ៌​ទូរស័ព្ទ​ពិភពលោក​នៅ​ទីក្រុង​បា​សេ​ឡូ​ណា​នៅ​ថ្ងៃទី ២០ ខែកុម្ភៈ​។ 

​    ​ដំណឹង​លេច​ធ្លាយ​នេះ​បាន​លើកឡើងថា ទូរស័ព្ទ S7 នឹងមាន​អេក្រង់​ទំហំ ៥,១ អ៊ី​ញ និង S7 Edge មាន​អេក្រង់​ធំ​ជាង គឺ​ទំហំ ៥,៥ អ៊ី​ញ ដែល​ប៉ុន​នឹង​ទំហំ​របស់  iPhone 6 Plu របស់ iPhone ដែរ​។ 

​    ​រូបភាព​ទាំងនេះ​បាន​ទម្លាយ​ចេញពី​គណនី​ឈ្មោះ @evleaks ជា​អ្នកសរសេរ​ព័ត៌មាន​ឱ្យ​វេ​ប​សាយ Venture Beat​។ ចាំមើល​ទាំងអស់គ្នា​ថា​តើ​រូប​ភាពលេច​ធ្លាយ​នេះ​ពិតជា​ដូចគ្នា​នឹង​ទូរស័ព្ទ​ដែល Samsung នឹង​បញ្ចេញ​នៅ​ថ្ងៃទី ២០ ខែកុម្ភៈ​នេះដែរ​ឬ​អត់​៕ 

adverise with khmeread
ប្រភព៖ ដេលីមែល

អ្នកនឹងចូលចិត្ត

មតិយោបល់