adverise with khmeread Untitled 1

គយគន់សម្រស់ដ៏ស្រស់ស្អាតរបស់តារាចម្រៀង​ប៉ុប​ Nicola Roberts ជាមួយរូបថតជាច្រើនសន្លឹក

តារាចម្រៀង​ប៉ុប​អង់គ្លេស​នាង Nicola Roberts បានបង្អួត​សាច់​ដ៏​គួរ​ឲ្យ​ក្នាញ់​ដែលអំណោផលពីធម្មជាតិរបស់នាងនៅ​កោះ Barbados ធ្វើឲ្យសុភាពបុរសមួយចំនួនទប់អារម្មណ៍សឹងតែមិនជាប់នោះឡើយ។

​នាង​បានធ្វើ​ដំណើរ​ទៅកាន់​កោះ Barbados ភាគ​ខាងកើត​តំបន់​កា​រ៉ា​អ៊ី​ព​មុនពេល​ចូលរួម​កម្មវិធី​មង្គលការ​មិត្ត​សំឡាញ់របស់​នាង​ឈ្មោះថា Kimberley Walsh ។​

​ប៉ុន្តែ​តារាចម្រៀង​ប៉ុប​របស់​អង់គ្លេស Nicola Roberts បាន​សម្រាក​លំហែកាយ​មុននឹង​ទទួល​ភារកិច្ច​ជា​អ្នក​កំដរ​មង្គលការ​មិត្ត​របស់​នាង ដើម្បី​រីករាយ​នឹង​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត​តាមឆ្នេរសមុទ្រ​មុនពេល​ដែល​ពិធីមង្គលការ​របស់​មិត្ត​នាង​នឹងត្រូវ​ប្រារព្ធ​ធ្វើឡើង​នាពេល​ឆាប់ៗ​នេះ​។​

​ជាមួយនិង​ការដើរ​គយគន់​ទេសភាព​តាម​បណ្តោយ​ឆ្នេរសមុទ្រ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ តារា​វ័យ ៣០ ឆ្នាំ​ដែលមាន​ស្បែក​ភ្លឺ​ចែងចាំង​ដូច​ចានព័រសឺឡែន​រូបនេះ​ហាក់ដូច​ជាមាន​ភាពស្រស់ស្រាយ ក្នុង​ការដើរ​ដោយ​ជើង​ទទេរ​នៅតាម​បណ្តា​យ​មាត់សមុទ្រ​ដ៏​ស្រស់ស្អាត​នៃ​ប្រទេស​កោះ Barbados៕ 

 


  

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់