adverise with khmeread C3775177 595b 41bc 8c16 35bf7722170e

អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ចាប់មេក្លោងចោរប្លន់ថែមម្នាក់ទៀត

    ភ្នំពេញ ៖ លោក ជឹម ឫទ្ធី មេបញ្ជាកាអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥នេះបានតស្រាវស្រាវតាមចាប់ខ្លួនមេចោរប្លន់ម្នាក់ ស្ថិតនៅចំណុច ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្រោយពីជនសង្ស័យទាំង៥នាក់ ត្រូវបានបង្ក្រាប និងចាប់ខ្លួនកាលពីថ្ងៃទី២ធ្នូឆ្នាំ២០១៥កន្លងទៅនេះ។

     មន្ត្រីអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឯម វិបុល អាយុ៣១ឆ្នាំ ស្នាក់នៅ ក្រុមទី១-ភូមិត្រពាំងល្វា សង្កាត់កាកាប។ 

     ជាលទ្ធផលកម្លាំងអាវុធហត្ថបានដកហូត ម៉ូតូម៉ាក Nex មួយគ្រឿង កាំភ្លើងច្នៃមួយដើម ដាវសាំម៉ូរៃ១ដើម កាំបិត១ ស្លាកលេខម៉ូតូ១ គ្រឿងពាក់ស្លាកលេភ្នំពេញ 1CN-5633,បំពង់ទីបមួយដើម ,ប្រដាប់ឆ្កឹះសោរ២,ប្រដាប់ប្រើ ប្រាស់គ្រឿងញៀនមួយចំនួន និងប្រដាប់សម្រាប់គាស់ផ្ទះ និងកែច្នៃម៉ូតូមួយចំនួន៕

adverise with khmeread

មតិយោបល់