adverise with khmeread 1

Alexandre Pato សប្បាយ​ចិត្តជា​មួយឈុត​ខៀវ​ថ្មី​របស់ខ្លួន​

ក្រុម​តោ​ខៀវ Chelsea បាន​ចុះ​កិច្ចព្រមព្រៀង​ខ្ចី​ជើង​កីឡាករ Alexandre Pato សម្រេច​ជា​ផ្លូវការ​ហើយពី​ក្លឹប Corinthians ប្រទេស​ប្រេ​ស៊ី​ល​នា​ម្សិលមិញ​នេះ​។​

​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​បាន​ផ្លាស់​មកលេង​ក្នុង​ទឹកដី Stamford Bridge រហូតដល់​ចុងបញ្ចប់​រដូវ​កាល​នេះ ខណៈ​លក្ខខណ្ឌ​ខ្ចី​ជើង​មួយ​នេះ​អាច​នឹងធ្វើ​ឲ្យ​គាត់​ក្លាយ​កីឡាករ​អចិន្ត្រៃយ៍​ជាមួយនឹង​តម្លៃ ៧ លាន​ផោន​ក្នុង​រដូវក្តៅ​ខាងមុខនេះ​ប្រសិនបើ​ក្រុម​តោ​ខៀវ​ពេញ​ចិត្តនឹង​ទម្រង់​លេង​របស់គាត់​និង​ចង់​ឲ្យ​គាត់​បន្ត​ស្នាក់អាស្រ័យ​។​

​អតីត​ខ្សែប្រយុទ្ធ​ដ៏​ល្បីល្បាញ​របស់​ក្លឹប​យក្ស​អ៊ីតាលី AC Milan រូបនេះ​បានធ្វើ​ដំណើរ​មកដល់​ទឹកដី​ទីក្រុង​ឡុង​ដ៍​កាល​អំឡុង​ពីថ្ងៃ​ពុធ មុនពេល​គាត់​ឮ​សម្រេច​ក្តី​សុ​បិ​ន្ត​របស់គាត់​ក្នុងការ​ផ្ទេរ​មក​តំបន់​អឺរ៉ុប​សាជាថ្មី​និង​បានបញ្ចប់​ការពិនិត្យ​សុខភាព​ដើម្បី​ចូលរួម​ជាមួយ​ក្រុម Chelsea ៕​

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់