adverise with khmeread 1

​ដំណឹង​ល្អ​សម្រាប់​អ្នកគាំទ្រ​ក្រុម Real Madrid និង Atlético Madrid! FIFA សម្រេច​ព្យួរ​បម្រាម​បណ្តោះអាសន្ន​

​គណៈកម្មាការ​បណ្តឹងឧទ្ធរណ៍​របស់ FIFA បាន​យល់ព្រម​សំណើ​របស់​ក្រុមបាល់ទាត់ Real Madrid និង Atlético Madrid ដែល​សុំ​ផ្អាក​ការអនុវត្ត​ស្តីពី​ការហាមឃាត់​មិន​ឲ្យ​មានការ​ផ្ទេរ​កីឡាករ ធ្វើឡើង​កាលពី​ថ្ងៃទី ១៤ ខែមករា​កន្លងទៅ ដោយសារ​ការចោទប្រកាន់​ពី​ភាពមិនប្រក្រតី​នៃ​ការទិញ​កីឡាករ​មិនទាន់​គ្រប់​អាយុ​មកលេង​។​

​ក្លឹប​នៅ​ទី​ក្រុម​ម៉ា​ឌ្រី​ដ​ទាំងពីរ​ត្រូវបាន​កំណត់​មិន​ឲ្យ​ទិញ​ឬក៏​លក់​កីឡាករ​នៅ​រដូវ​កាល​ទិញ​កីឡាករ​ពីរ​ខាងមុខ (​រដូវក្តៅ​នេះ​និង​ខែមករា​ឆ្នាំ ២០១៧)​។ ទោះជា​យ៉ាងណាក្តី ការសម្រេច​ផ្អាក​បណ្តោះអាសន្ន​នៃ​ការដាក់ពិន័យ​មានន័យថា ក្រុម​ទាំងពីរ​ប្រហែលជា​អាចធ្វើ​ជំនួញ​ក្នុងការ​ទិញដូរ​កីឡាករ​បាន​ហើយ​នៅ​រដូវក្តៅ​នេះ ប្រសិនបើ​គ្មាន​សេចក្តីសម្រេច​ចុងក្រោយ​ណាមួយ​ត្រូវបាន​ធ្វើឡើង​ចំពោះ​បណ្តឹងឧទ្ធរណ៍​របស់​ពួកគេ​ទេនោះ​។​

​គួររម្លឹកថា ក្រុម​អ្នកមាន​បុណ្យ Barcelona ក៏​ធ្លាប់​ត្រូវបាន​ពន្យា​ពី​ការដាក់ពិន័យ​មិន​ឲ្យ​ទិញដូរ​កីឡាករ​ដែរ ដែល​ធ្វើ​ឲ្យ​ពួកគេ​បាន​ចំណាយលុយ​យ៉ាងច្រើន​ដើម្បី​ក៏​សាង​ក្រុម​កាលពី​ឆ្នាំ ២០១៤​។ នៅ​ទីបំផុត​ការដាក់ពិន័យ​នេះ​ត្រូវបាន​តម្កល់​នៅ​ថ្ងៃទី ២០ ខែសីហា​នៅ​ឆ្នាំ​នោះ ដូច្នេះ​ពួកគេ​អស់សិទ្ធិ​ទិញ​កីឡាករ​ទាំងពីរ​រដូវ​ក្នុង​ឆ្នាំ ២០១៥៕

adverise with khmeread
ប្រភព៖ ម៉ាកា

អ្នកនឹងចូលចិត្ត

មតិយោបល់