និស្សិតនីហ្សេរីយ៉ា ១០ នាក់នៅសុខៗត្រូវហ្វូងមនុស្សពេញកម្លាំងជនជាតិឥណ្ឌាព្រួតវាយតក់សាច់!

    ​ថ្មីៗ​នេះ​មាន​វីដេអូ​មួយ​បង្ហាញ​ពី​ជនជាតិ​ឥណ្ឌា​បង្កចលាចល​មួយក្រុម​បាន​វាយប្រហារ​និស្សិត​សញ្ជាតិ​នី​ហ្សេ​រី​យ៉ា​យ៉ាង​ព្រៃផ្សៃ​នៅ​ទីក្រុង Noida ក្បែរ​ទីក្រុង​ដេលី​។​

​    ​មន្ត្រីប៉ូលិស​បាន​និយាយថា យ៉ាងហោចណាស់​មនុស្ស ១០ នាក់​បាន​រងរបួស​ស្របពេល​មនុស្ស​ចំនួន​ប្រាំ​នាក់​ត្រូវបាន​ចាប់ខ្លួន​ជុំវិញ​ការជាប់​ពាក់ព័ន្ធ​ក្នុងការ​វាយប្រហារ​នេះ​។​

​    ​ក្រុម​បង្កចលាចល​ទាំងនេះ​ធ្វើ​សកម្មភាព​បែបនេះ ដើម្បី​ឆ្លើយតប​ទៅនឹង​ការតវ៉ា​ជុំវិញ​ការស្លាប់​ក្មេង​ឥណ្ឌា​ម្នាក់ ដែល​ស្លាប់​សង្ស័យ​ជក់​ថ្នាំញៀន​ហួស​កម្រិត ខណៈ​ធ្វើការ​ក្នុង​ក្រុមហ៊ុន​របស់​ជនជាតិ​នី​ហ្សេ​រី​យ៉ា​។​

​    ​លោក Yogi Adityanath នាយករដ្ឋមន្ត្រី​នៃ​រដ្ឋ Uttar Pradesh បាន​សន្យាថា​នឹង​បើក​ការស៊ើបអង្កេត​មិន​លម្អៀង​មួយ​អំពី​ករណី​វាយតប់​នេះ​។​

​    ​ស្របពេល​នេះដែរ សមាគមនិស្សិត​អាហ្វ្រិក​នៅ​ប្រទេស​ឥណ្ឌា​កំពុង​ស្នើឱ្យ​និស្សិត​អាហ្វ្រិក​កុំឱ្យ​ចាក​ចេញពីផ្ទះ​របស់​ពួកគេ​។​

​    ​នៅក្នុង​ប្រទេស​ឥណ្ឌា ប្រជាជន​មកពី​អាហ្វ្រិក​តែង​ប្រឈមមុខ​ការរើសអើង​ពូជសាសន៍ ហើយ​រង​ការចោទប្រកាន់​ក្នុងការ​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត