adverise with khmeread 1

ចោរលួច​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​គិត​ជា​លុយ​ជាង​១​ម៉ឺន​៥​ពាន់​ដុល្លារ​

     ភ្នំពេញ ៖ ក្រុមចោរ​បាន​លួច​ចូល​កាត់​ចម្រឹង​ដែក​បង្អួច​ផ្ទះ​ប្រជាពលរដ្ឋ​លក់​ថ្នាំពេទ្យ ដោយ​ប្រមូលយក​អស់​គ្រឿងអលង្ការ ទ្រព្យសម្បត្តិ​និង​លុយ​អស់​ប្រមាណ​១​ម៊ឺ​ន​៥​ពាន់​ដុល្លារ​។​

     សកម្មភាព​ក្រុមចោរ​បានកើត​ឡើង​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ​ភូមិ​អូ​អណ្តូង សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ កាលពី​យប់​ថ្ងៃទី​២៩​ខែមករា​ឆ្នាំ​២០១៦​។​

     ប៉ូលិស​បាន​ឲ្យ​ដឹងថា ក្រុមចោរ​លួចបាន​ចូល​កាត់​ចម្រឹង​បង្អួច​ផ្ទះ​ជនរងគ្រោះ​លក់​ថ្នាំពេទ្យ​ឈ្មោះ​កង សុខន​ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ​ដោយ​ក្រុមចោរ​យក​អស់​នូវ​ទ្រព្យសម្បត្តិ​និង​គ្រឿងអលង្ការ​សរុប​១​ម៊ឺ​ន​៥​ពាន់​ដុល្លារ ។​

   ក្នុងនោះ​រួមមាន : មាស និង ពេជ្រ តំលៃ​សរុប​ប្រហែល​15.000$,​លុយ​អាមេរិក​200$,​លុយ​ខ្មែរ 2​លាន​រៀល​,​ទូរ​ស័​ព្ធ​ដៃ Iphone6 ចំនួន 3​គ្រឿង​,
​កុំព្យូទ័រ​laptop​ចំនួន​1​គ្រឿង​និង​របស់របរ​មួយចំនួនទៀត​។​

     ម្ចាស់ផ្ទះ​បាន​និយាយប្រាប់​ប៉ូលិស​ថា មុន​កើតហេតុ​នៅវេលា​ព្រឹក​ពួកគាត់​បាន​ចាក់សោ​រួច​ចេញទៅ​ធ្វើការ​អស់​។ រហូត​ពេល​ត្រឡប់មកផ្ទះ​វិញ​ម៉ោង​៨​យប់ ស្រាប់តែ​ឃើញ​ផ្ទះរ​បើកទ្វារ​ផ្នែក​ខាងក្រោយ​ក៏​ដើរ​ចូលទៅ​មើលឃើញ​ស្នាម​រើកកាយ​យក​ទ្រព្យសម្បត្តិ​នៅក្នុង​ផ្ទះ​អស់ មួយចំនួន ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​តែម្តង​។​

    បច្ចុប្បន្ន​កម្លាំង​ប៉ូលិស​និង​អាវុធហត្ថ​ខណ្ឌ​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត​៕


adverise with khmeread

មតិយោបល់