រថយន្ត​កូរ៉េ​បុក​អូស​នារី​ថ្មើរជើង​ម្នាក់​ពីក្រោយ​ស្លាប់​ភ្លាម​

    ភ្នំពេញ ៖ រថយន្ត​កូរ៉េ​ដាក់​ធុង​ខ្យល់​ដើរ​ប៉ះ​កង់ចល័ត​បើក​បុក​មនុស្ស​ស្រី​ម្នាក់​ខណៈ ដែល​កំពុង​ដើរ​តាមផ្លូវ​ពីក្រោយ​បណ្ដាលឱ្យ​អូស​ជាច្រើន​ម៉ែត្រ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ។​

    គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង១០ ​និង​១០​នាទី​យប់​ថ្ងៃទី២៨ ខែមីនា ឆ្នាំ​២០១៧ ត្រង់ចំនុច​មុខ​រោងចក្រ​ផលិត​ចំនី​សត្វ CP ស្ថិតក្នុង​ភូមិ​វិមាន​ទ្រុង ផ្លូវ​ដួង​ងៀប​២ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

    តាម​ប្រភព​ព័​ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនដំបូង​គេ​ឃើញ​​​ជនរងគ្រោះ​ខាងលើ​ដើរ​តែម្នាក់ឯង​តាមផ្លូវ​ខាងលើ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ហើយ​។​ លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​កូរ៉េ​មួយ​តោន​កន្លះ​មួយគ្រឿង​ដែល​ដឹក​ធុង​ខ្យល់​សម្រាប់​ប៉ះ​កង់​រថយន្ត​ច​ល​ត័​តាមផ្លូវ ពណ៌​ខៀវ​គ្មាន​ស្លាក​លេខ​បើកបរ​ទិសដៅ​ស្រប​ទិស​គ្នា​។​

    ពេលនោះ​បានមក​បុក​នារី​រងគ្រោះ​ពីក្រោយ​ហើយ​អូស​នារី​រងគ្រោះ​ប្រមាណ​ជា​២០​មែត្រ​បណ្តាលឱ្យ​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​ហើយ​រថយន្ត​បាន​ជ្រុល​ទៅបុក​លូ​ដែល​គេ​ទុកចោល​នៅលើ​ចិញ្ចើមផ្លូវ​បណ្ដាលឱ្យ​រថយន្ត​បែក​កញ្ចក់​មុខ​ខាងស្ដាំ​ទៅមុខ​លែងរួច។ ​ភ្លាមៗ​នោះ​អ្នកបើកប​រថយន្ត​បង្ក​និង​អ្នករួមដំណើរ​ម្នាក់ទៀត បាន​បើកទ្វារ​រថយន្ត​រត់គេច​ខ្លួន​បាត់​បន្សល់ទុក​តែ​រថយន្ត​បង្ក​នៅនឹងកន្លែង​កើតហេតុ​តែ​ម្តង​។​

    ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ចរាចរណ៍​ខណ្ឌ​សែន​សុខ​ បាន​ចុះ​មកដល់​ចំណុចកើតហេតុ​បាន​រាយការណ៍​ទៅ​ជំនាញ​ចរាចរណ៍​ក្រុង​ចុះមក​វាស់វែង​រថយន្ត​ទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក។ ​ចំណែកឯ​សព​នារី​រងគ្រោះ​គឺ​មិនមាន​ឃើញ​សាច់ញាតិ​មក​មើល​នោះឡើយ​ទើប​ខាង​ជំនាញ​ចរាច​ណ៍​ដឹក​សព​នារី​រងគ្រោះ​យកទៅ​តម្កល់ទុក​នៅ​វត្ត​ទួល​សង្កែ​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី៕​

adverise with khmeread