​ក្រុម​អ្នក​នាំចេញ​ផលិតផល​កសិកម្ម​វៀតណាម​កំពុង​ពង្រឹងគុណភាព​ផលិតផល​ខ្លួន​ដើម្បី​ប្រជែង​ប្រទេសជិតខាង សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​ជប៉ុន​

    ​សហគ្រាស​នៅ​ប្រទេស​វៀតណាម​កំពុង​វិនិយោគ​រាប់លាន​ដុល្លារ​ក្នុងការ​អភិវឌ្ឍ​វត្ថុធាតុដើម​មានគុណ​ភាព​ល្អ​និង​រោងចក្រ​ទាន់សម័យ ដើម្បី​ផលិត​ផលិតផល​កសិកម្ម ដែល​បំពេញ​តាម​ស្តង់ដារ​នាំចូល​គុណភាព​ខ្ពស់​របស់​ជប៉ុន​។​

​    ​កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ ក្រុមហ៊ុន Koyu & Unitek Co., Ltd បាន​បើកសម្ពោធ​រោងចក្រ​កែច្នៃ​សាច់មាន់​ដំបូង​របស់ខ្លួន ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការនាំ​ចេញទៅ​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​អនាគត​។​

​    ​រោងចក្រ​នេះ​មាន​រួមបញ្ចូល​ម៉ាស៊ីន​និង​បច្ចេក​វិ​ជ្ជាំ​នាំចូល​ពី​ប្រទេស​ជប៉ុន​ដែលមាន​តម្លៃ ៦ លាន​ដុល្លារ​និង​អាច​ផលិត​ផលិតផល​សាច់មាន់​បាន​ដល់​ទៅ ៥០.០០០ មាន់​ក្នុង​មួយថ្ងៃ​។ នេះ​បើ​យោងតាម​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​គឺ​លោក Khuu Nhon Hieu​។​

​    ​ចំណែកឯ​លោក Nguyen Van Thu ដែលជា​នាយក​ក្រុមហ៊ុន GC Food បាន​និយាយថា ក្រុមហ៊ុន​របស់លោក​ក៏បាន​ជាប់រវល់​ក្នុងការ​រៀបចំ​នាំចេញ​ផ្លែ​ស្រកានាគ​ទៅកាន់​ដៃគូ​ជប៉ុន​ផងដែរ​។​

​    ​ដោយ​ទើបតែ​ត្រឡប់​ពី​ការចូលរួម​សិក្ខា​សិលា Foodex Japan 2017 ដែល​បាន​ធ្វើឡើង​នៅ​ទីក្រុង​ឈី​បា លោក Thu បាន​និយាយថា ផលិតផល​វៀតណាម​មា​ន​សក្ដានុពល​ខ្ពស់​សម្រាប់​នាំ​ចេញទៅ​ប្រទេស​ជប៉ុន​។​

​    ​លោក Thu បាន​និយាយថា ក្រៅពី​ផ្លែ​ស្រកានាគ ដែល​ទើបតែ​ត្រូវបាន​អនុញ្ញាត​នាំចូល​ទៅ​ប្រទេស​អាស៊ី​ខាងកើត​ចាប់តាំងពី​ដើមខែ​នេះ អ្នកប្រើប្រាស់​ជប៉ុន​ក៏មាន​តម្រូវការ​ខ្ពស់​ចំពោះ​ការនាំចេញ​របស់​វៀតណាម​ដោយ​រួមបញ្ចូល អាហារ​ក្លាសេ ស្វាយចន្ទី និង​កាហ្វេ​។​

​    ​យោងតាម​មេដឹកនាំ​នៃ​អ្នក​នាំចេញ​ផ្លែឈើ​ដែលមាន​មូលដ្ឋាន​នៅ​ខេត្ត Binh Duong គឺ​លោក Yasaka បានឱ្យដឹងថា ផ្លែ​ស្រកានាគ​និង​ស្វាយ​របស់​វៀតណាម​មាន​គុណសម្បត្តិ​ច្រើនជាង​ផលិតផល​របស់​ប្រទេសជិតខាង​ដោយនិយាយ​ទាក់ទង​នឹង​ការប្រកួតប្រជែង​របស់​ពួកគេ​៕

ប្រភព៖ បរទេស

adverise with khmeread