ទិញ​ថ្នាំញៀន​ពី​ម្តុំ​ចោមចៅ​មក​លក់​នៅ​ស្រុក​អង្គស្នួល​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​

    កណ្តាល ៖ ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី ជួញដូរ នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​នា​ថ្ងៃទី​២៩ ​មីនា ​២០១៧ វេលា​ម៉ោង​៧ ​និង​០៥​នាទី​យប់​នៅ​ចំណុច​ផ្លូវលំ ភូមិ​ព្រៃខ្លា ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ វ៉ែន សុផាត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ នៅ​ភូមិ​ខ្ចៅ សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ភ្នំពេញ​។ ​វត្ថុតាង​ដកហូត​ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ម៉ា​ទឹកកក​ (១១​កញ្ចប់​) (១០​កញ្ចប់​តូច​) (០១​កញ្ចប់​មធ្យម​)​។​

    ប៉ូលិស​បន្តថា កម្លាំង​ជំនាញ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​អង្គស្នួល​សហការ​ជាមួយ​ប៉ុស្តិ៍​ព្រៃ​ពួច​បានទទួល​ព័ត៌មាន​ពី​មហាជន​ល្អ​ថា​មានមុខ​សញ្ញា​កំពុង​ជួញដូរ​សារធាតុ​ញៀន​នៅ​ចំណុច​ខាងលើ​ទើប​កម្លាំង​ជំនាញ​ចុះទៅ​បង្ក្រាប​មុខសញ្ញា​បាន​ម្នាក់ ត្រួតពិនិត្យ​រកឃើញ​ម្សៅ​ពណ៌ស​ថ្លា​សង្ស័យថា​សារធាតុ​ញៀន​ចំនួន​១១​កញ្ចប់​តូច​១០​និង​០១​កញ្ចប់​មធ្យម​។​

    តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ បាន​ឆ្លើយថា ចំពោះ​ថ្នាំញៀន​ខ្លួន​ទិញ​ពី​ឈ្មោះ​មិន​ស្គាល់​នៅ​ម្តុំ​ចោមចៅ​តម្លៃ​១៥​ម៉ឺ​ន​រៀល​យកមក​លក់​បន្ត​។​

    ប​ច្ចុ​ប្បន្ន​ជនសង្ស័យ​ឃាត់ ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​អ​ង្ដ​ស្នួល​ដើម្បី​​បន្ត​តាម​នីតិ​វិធី​៕​

adverise with khmeread