adverise with khmeread Index

កំពុង​ចាក់​ប្លង់​សេ​ផ្ទះ ស្រាប់តែ​បាក់​សង្កត់​ជាងសំណង់​ម្នាក់​រងរបួស​ធ្ងន់​

    ភ្នំពេញ​៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​ត្រូវបាន​គេ​ដឹក​យកមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ខណៈដែល​កំពង់ធ្វើការ​ដោយ​រៀបចំ​ចាក់​ប្លង់​សេ​ផ្ទះ​ស្រាប់តែ​បាក់​សង្កាត់​លើ​។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៧​ព្រឹក​ថ្ងៃទី​៣០​ខែមករា​ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងលិច​ភោជនីយដ្ឋាន​បឹង​បៃតង ភូមិ​ច្រេស សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

      ជនរងគ្រោះ​ឈ្មោះ ស៊ឹម ញ៉ូ​ម ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​មុខរបរ​ជាងសំណង់ ធ្វើ​ការអោយ​ក្រុមហ៊ុន ស៊ីន ណា​រ៉ា ស្នាក់នៅ​បន្ទប់​ជួល ភូមិ សង្កាត់ កើតហេតុ​ខាងលើ មាន​ស្រុកកំណើត​ភូមិ​ត្រពាំង​ខន ឃុំ​ត្រពាំង​ធំ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​

    ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ដំបូង​ជនរងគ្រោះ​រួម​និង​កម្មករសំណង់​ជាច្រើន​ទៀត​បាននាំគ្នា​ចាក់​ប្លង់​សេ​នៅ​ជាន់​ទី​១ ។ ពេលនោះ​ជនរងគ្រោះ​កំពង់​កៀរ​បេតុង​ស្រាប់តែ​បាក់​ប្លង់​សេ​នោះ​បណ្តាល​ឲ្យ​ធ្លាក់​មកដល់​ក្រោម​សង្កត់​ត្រូវ​ជនរងគ្រោះ​បណ្តាល​ឲ្យ​បាក់​កដៃ​ខាងឆ្វេង​និង​ត្រូវ​ចង្កេះ​តែម្តង​។​

    បុរស​ម្នាក់​ឈ្មោះ ឡុង សារ៉េត អាយុ​៣១​ឆ្នាំ ជា​មេការ​សំណង់​បាន​ឲ្យ​ដឹងថា ដំបូង​រូបគាត់​បាន​ចាត់ចែង​ឲ្យ​ក្រុម​ជាង​រៀបចំ​ចាក់​ប្លង់​សេ​ផ្ទះ​នៅ​ជាន់​ទី​១​។​លុះ​នៅពេល​កំពង់​ចាក់​ស្រាប់តែ​បាក់​ជ​ន្ទ​ល់​ទ្រ​ប្លង់​សេ​នោះ​ធ្វើ​ឲ្យ​ធ្លាក់​ជនរងគ្រោះ​មកក្រោម​រងរបួស​តែម្តង​។​

    ក្រោយ​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​មេការ​សំណង់​ជួយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ​ហៅ​ពេទ្យ​លោកសង្ឃ​៕​

adverise with khmeread

មតិយោបល់