ប៉ូលិស​ខណ្ឌឫស្សីកែវ​ឃាត់​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់​លក់​ថ្នាំញៀន​

    ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌឫស្សីកែវ​បាន​បើក​ការបង្ក្រាប​ជាក់ស្តែង ករណី​ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​ថ្ងៃទី​២៩​ ​ខែមីនា ឆ្នាំ​២០១៧ វេលា​ម៉ោង ១​រសៀល​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ ត្រង់ចំណុច ផ្លូវលំ ក្រុមទី​៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ​ ដោយ​ឃាត់ខ្លួន​២​នាក់។ 

    ក្នុង​កិច្ច​ប្រតិបត្តិ​នេះ​ប៉ូលិស​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ស្រី​ម្នាក់ ១.ឈ្មោះ​ លឹម ទី ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ចំណុចកើតហេតុ មុខរបរ មិន​ពិតប្រាកដ ( ជួញដូរ ) និង​២.ឈ្មោះ អ៊ុក ស្រី ភេទ​ស្រី ​អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មុខរបរ នៅផ្ទះ មាន​ទីលំនៅ ក្រុម​២ ភូមិ​ដួង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ (​ប្រើប្រាស់​)។ សម្ភារៈ​ដកហូត ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​គ្រឿងញៀន​០៦​កញ្ចប់។ 

    បច្ចុប្បន្ន​កម្លាំង​ជំនាញ​ខណ្ឌប៉ុ​សិ៍្ត កំពុង​កសាង​សំណុំរឿង​បញ្ជូន​តាម​នីតិវិធី៕ 

adverise with khmeread