ប្រពន្ធយកកាំបិតចាក់គូទប្តីស្លាប់ ក្នុងអំពើហិង្សាគ្រួសារ!

    រតនគិរី ៖ មាន​ករណី មនុស្សឃាត​ដោយ​ចេតនា ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ​ប្រពន្ធ​ចាក់​ប្ដី​នឹង​កាំបិត ដោយសារ​ទំនាស់​ពាក្យសំដី​គ្នា​នៅ​ចំណុច​ផ្ទះ​ស្ថិត​ភូមិ៣ តា​ភ្លើន សង្កាត់កា​ចាញ ក្រុង បាន​លុង ខេត្តរតនៈគិរី កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​២៨ មីនា​២០១៧ ហើយ​បន្ទាប់​មួយថ្ងៃ​បាន​ស្លាប់​។​

    ប៉ូលិស​និយាយថា ជនបង្ក​ជា​ប្រព​ន្ធឈ្មោះ ឆ្មិ​ច ណា​ង​កិ អាយុ​២២​ឆ្នាំ ជនជាតិ គ្រឹ​ង មុខរបរ កម្មករ​។​ ចំណែក​ជនរងគ្រោះ ឈ្មោះ យ៉ុ​ន ប៊ុន​ថា ជនជាតិខ្មែរ មុខរបរ គ្រូបង្រៀន រងរបួស​ធ្ងន់  ចំ​គូទ​បាន​បញ្ជូនទៅ​មន្ទី​ពេទ្យ​បង្អែកខេត្ត​។ ​រហូតដល់ ថ្ងៃទី​២៩ ​មីនា ​២០១៧​ វេលា​ម៉ោង​១១​ និង​៣០​នាទី​យប់​ក៏បាន​ស្លាប់​នៅក្នុង​មន្ទី​ពេទ្យ​តែម្ដង។ 

    បច្ចុប្បន្ន​ប៉ូលិស​បាន​ឃាត់​ជនសង្ស័យ​ជា​ប្រព​ន្ឋ​នៅ​អធិការដ្ឋាន​ប៉ូលិស​ក្រុង​បាន​លុង​ដើម្បី​បំពេញបែបបទ​តាម​នីតិ​វិធី​ច្បាប់​៕

adverise with khmeread