ប៉ូលិស​ខណ្ឌឫស្សីកែវ​វ៉ៃខ្នោះ​បុរស​ម្នាក់​លក់​ថ្នាំញៀន​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ត្រូវ​ប៉ូលិស​ខណ្ឌឫស្សីកែវ​ឃាត់ខ្លួន​នៅ​ថ្ងៃទី​២៩ មីនា ឆ្នាំ​២០១៧ វេលា​ម៉ោង​៣​ និង៣០​នាទី​រសៀល  ស្ថិតនៅ​ចំណុច ផ្ទះ​គ្មាន លេខ​ផ្លូវ បេតុង​ក្រុម​៣ ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦។ 

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ ធឿន អន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់​ម៉ូតូឌប់ ស្នាក់​នៅផ្ទះ កើតហេតុ​ខាងលើ (​ជួញដូរ​)​។​ សម្ភារៈ​ដកហូត​រួមមាន៖ ១.ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៤ កញ្ចប់ ទូច, ២.​ឧបករណ៍ប្រើប្រាស់​មួយចំនួន​ និង​៣.ម៉ូតូ​១​គ្រឿង​ម៉ាកវីវ៉ា​ស្លាក​លេខ​1H 5219 ភ ព​។​

    ប៉ូលិស​ខណ្ឌ ​និង​ប៉ុស្តិ៍​រដ្ឋបាល​ កំពុង​សាកសួរ​យក​ចម្លើយ​នឹង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​អនុវត្តន៍​តាម​នីតិវិធី៕

adverise with khmeread