adverise with khmeread Default post f1cfa83443549b416ad0b4ca79d0fa4ce78bd00fe389b4bb839eee495bb37d0f

ម្នាក់​ស្លាប់​ដោយ​កូនចុង​កាប់ និង ២​នាក់​របួស​វ៉ៃ​គ្នា​ពេល​រាំ​ធុងបាស់​

    ក្រចេះ ៖ មានរឿង​ហេតុ​បាន​កើតឡើង​២​ករណី​ផ្សេងគ្នា​នៅ​ខេត្តក្រចេះ គឺ​ករណី​ទី​១-​កូនចុង​យក​កាំបិត​កាប់​ឳ​ពុក​ចុង​ស្លាប់​ដោយសារ​មានទំនាស់​ប្រដៅ​មិន​ស្តាប់ ហើយ​កូន​អក​ត្ត​ញូ​បាន​រត់​បាត់ តែ​បាន​ឃាត់​មិត្ត​ភក្ត្រ​ជនល្មើស​ម្នាក់​ផឹក​ជាមួយគ្នា​សង្ស័យ​សមគំនិត និង​ករណី​ទី​២-​មាន​ពិធីបុណ្យ​ឡើងផ្ទះ​រាំ​ធុងបាស់​មាន ទំនាស់​វាយតប់​គ្នា​ទៅវិញទៅមក​របួស​២​នាក់ ត្រូវ​ប៉ូលិស​ឃាត់​បាន​២​នាក់​យកមក​សាកសួរ ។​

    ករណី​ទី ១-​មាន​ករណី​អំពើហិង្សា​ដោយ​ចេតនា​រវាង​ឪពុកចុង​និង​កូនចុង​បណ្តាល​ឲ្យ​ស្លាប់​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​២៩​មករា​ឆ្នាំ​២០១៦​នៅ​ចំណុច​វាល​ម្រះ​ភូមិ​ដូង ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ​ជនបង្ក​រត់​បាត់ តែ​សមត្ថកិច្ច​បាន​ឃាត់​បក្ខពួក​ម្នាក់​ដែល​ផឹក​ជាមួយគ្នា​សង្ស័យ​សមគំនិត ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ទ​ប ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្រុកកំណើត​ភូមិព​ផ្លំ ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​ត្រូវជា​កូនចុង​របស់​ជនរងគ្រោះ​។​ក្រោយពី​ធ្វើ​សកម្មភាព​ជនសង្ស័យ​បាន​រត់​គេចខ្លួនបាត់​។​

   ចំណែក​ជនរងគ្រោះ​ឈ្មោះ​ខាន់ ខេន​ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ ស្រុកកំណើត​ភូមិព​ផ្លំ ឃុំ​ជាំ ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ​។​

    ប៉ូលិស​បន្តថា ដំបូង​ពួកគេ​មាន​គំនុំ (​រវាង​ឪពុកចុង​និង​កូនចុង​) កន្លងមក​ធ្លាប់​ឈ្លោះ​គ្នា​វាយតប់​គ្នា​ម្តង​ដោយ​ឪពុកចុង​មិន​ចូលចិត្ត​កូនចុង​ព្រោះ​កូនចុង​និយាយ​មិន​ស្តាប់​ដើរលេង​ផឹកស៊ី​និង​ប្រើប្រាស់​គ្រឿងញៀន​។​

     ប៉ូលិស​បន្តទៀតថា មុនពេល​កើតហេតុ​ជ​នស​ង្ស​យ័​ជា​កូនចុង​បាន​ផឹកស្រា​ស្រវឹង​ជាមួយ​មិត្ត​ភក្ត្រ​ហើយ​បាន​យក​កាំបិត​ទៅធ្វើ​សកម្មភាព​កាប់​ទៅលើ​ឪពុកចុង​តែម្តង​។​

     បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​ឃាត់ខ្លួន​មិត្ត​ភក្ត្រ​របស់​ជនសង្ស័យ​ម្នាក់​ដើម្បី​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក ព្រោះ​មានការ​សង្ស័យថា​បានរួម​គំនិត​គ្នា ។​

     ករណី​ទី​២- មាន​ករណី​អំពើហិង្សា​ដោយ​ចេតនា​វាយ​គ្នា​ទៅ​វា​យមក​មួយ​បានកើត​ឡើង​នៅ​ម៉ោង​១១​យប់​ថ្ងៃទី​២៩​មករា​ឆ្នាំ​២០១៦​នៅ​ភូមិ​ខ្សាច់​ទប់ ឃុំ​ជ្រោយ បន្ទាយ ស្រុក​ព្រែក​ប្រសព្វ  ក្នុង​កម្មវិធី​រាំ​ធុងបាស់​ឡើងផ្ទះ បណ្តាលឱ្យ​រងរបួស​ម​នុស្ស​២​នាក់​។​

    ប៉ូលិស​និយាយថា ភាគី​ម្ខាង​ឈ្មោះ ខ្នា ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ ភូមិ​ខ្សាច់​ទប់ ឃុំ​ជ្រោយ​បន្ទាយ ត្រូវចំ​ថ្ងាស និង​ចំ​ថ្ពាល់​ខាងស្ដាំ​រងរបួស ជា​ទម្ងន់ និង​២-​ឈ្មោះ សន កូ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ ឃុំ​ជ្រោយ​បន្ទាយ​រងរបួស​ចុង​ភ្នែក​ខាងស្តាំ កែងដៃ និង​ក្បាល​។​អ្នក​ទាំងពីរ​បាន​បញ្ចូនទៅ​មន្ទីរពេទ្យបង្អែក​ខេត្តក្រចេះ ។​

   ចំណែក​ភាគី​ម្ខាង​ទៀត​ឈ្មោះ ស៊ុន កុសល ភេទ​ប្រុស​១៨​ឆ្នាំ​២-​ឈ្មោះ​យាន់ សែ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ អ្នក​ទាំង​២​នៅ​ភូមិ​ខ្សាច់​ទប់​ឃុំ​ជ្រោយ​បន្ទាយ​៣-​សន គូ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ និង​៤-​ឈ្មោះ​ស៊ុន កុសល ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ អ្នក​ទាំង​2​នៅ​ភូមិ ឃុំ​ជ្រោយ​បន្ទាយ ត្រូវបាន​ឃាត់ខ្លួន​នៅ​ប៉ុស្តិ៍​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ដើម្បី​រង់ចាំ​ធ្វើការ​សាកសួរ​បន្ត ៕

adverise with khmeread

មតិយោបល់