តូច​ចិត្តនឹង​ប្រពន្ធ​...​បុរស​ម្នាក់​ចងក​សម្លាប់​ខ្លួន​នៅ​ដើម​ខ្នុរ

    ប៉ៃលិន ៖ មាន​ករណី​ចងក​សម្លាប់ខ្លួន​បានសម្រេច​ចំនួន​មួយ​ករណី កើ​ឡើង​នៅ ចំណុច​ខាងក្រោយ​សណ្ឋាគារ​មាស​សោភា ស្ថិតក្នុង​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន កាលពី​វេលា​ម៉ោង ០៣​ទៀបភ្លឺ ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៧​នេះ​។​

    ប៉ូលិស​និយាយថា បុរស​គិត​ខ្លី​ឈ្មោះ ម៉ាង ម៉ៅ ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ មុខរបរ​កសិករ ដែលមាន ប្រពន្ធ​ឈ្មោះ អិន តេង ភេទ​ស្រី អាយុ ៤៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ 

    បើតាម​ការសន្និដ្ឋានរ​បស់​សមត្ថកិច្ច​ជំនាញ​បានឱ្យដឹងថា ហេតុការណ៍​ខាងលើនេះ​កើតឡើង​ដោយសារ​ជនរងគ្រោះ​មាន​ជម្ងឺ​ប្រចាំកាយ វិកលចរិត និង​តូច​ចិត្តនឹង​ប្រពន្ធ​វាយ​ដោយសារ​បាន​លួច​លុយ​ប្រពន្ធ​ទៅ​ទិញ​ស្រា​ផឹក ទើប​សម្រេចចិត្ត​ធ្វើអត្តឃាត​ខ្លួនឯង​ដោយ​ចងក​សម្លាប់ខ្លួន​ដោយ​ខ្សែ​អង្រឹង​នៅ​នឹង​ដើម​ខ្នុរ​ខាងក្រោយ​ផ្ទះ​របស់ខ្លួន​៕

adverise with khmeread