adverise with khmeread Hyeri

ឈុតថើបគ្នារបស់ យែរី ធ្វើឲ្យឪពុកមិនសប្បាយចិត្ត

          យែរី (Hyeri) សមាជិក​របស់​ក្រុម​ Girl`s Day បានប្រាប់ពីអ្វីដែ​ល​បាន​កើត​ឡើង​ នៅពេល​ឪពុក​របស់​នាង​បានឃើញ​ឈុត​ថើប​បឺតមាត់​រវាង​នាង​និង​តារា​ភាពយន្ត ផាក បូហ្គំ (Park Bo Gum)​ ក្នុងរឿង “Reply 1988” ។

          ក្នុងបទ​សម្ភាសកាលពី​ថ្ងៃ​ព្រហស្បតិ៍ យែរី បានរំឭកពីប្រតិកម្មរបស់​ឪពុក​នាង​នៅពេល​គាត់​បាន​ឃើញ​ឈុត​ថើបបឺតមាត់របស់នាង។

          យែរី បាននិយាយថា “ឪពុក​របស់ខ្ញុំហាក់ដូចជា​មិនយល់ទាស់ទេ​ជាមួយ​នឹង​ឈុត​ផ្សេងៗ ប៉ុន្តែ​គាត់មិនសប្បាយ​ចិត្តនឹង​ឈុត​ថើបគ្នា​ជាមួយ​ ផាក បូហ្គំ”។

          យែរី បន្តថា “​ឪពុក​របស់ខ្ញុំ​បាន​ឃើញ​ឈុត​ដែល​តួអង្គ​ ថែក (ផាក​ បូហ្គំ)​ ថើប​ ធូកសន់ (យែរី ) នៅសណ្ឋាគារនៅប្រទេសចិន ហើយ​ចាប់ផ្តើម​ផ្ទុះកំហឹង​​ពី​ព្រោះ​គាត់​មាន​ការភ្ញាក់ផ្អើល។ គាត់ស្រែក ‘ឱ! ម្ចាស់ថ្លៃអ្ហើយ’ ​និង​បង្ហាញ​អា​រម្ម​ណ៍​​មិន​សប្បាយ​ចិត្ត។ ប៉ុន្តែ​វាហាក់ដូចជា​អស់សំណើចបន្តិចដែរនៅពេល​ឃើញ​គាត់​ប្រតិកម្ម​បែប​នេះ”។

          យែរី បានបន្ថែម​ថា នាង​មិនសូវហ៊ាន​និយាយច្រើនជា​មួយឪពុក​របស់​នាង​ទេ ពី​ព្រោះនាងខ្មាសអៀនខ្លាំងណាស់៕

adverise with khmeread

មតិយោបល់