រថយន្ត​ និង ​ម៉ូតូ​អូស​រទេះ​​ បើក​បុក​គ្នា​របួសធ្ងន់​ម្នា​ក់នៅ​កៀនស្វាយ​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​ថ្ងៃទី​៣០ ​មីនា​ ២០១៧ ​វេលា​ម៉ោង​៦​ និង​៥០​នាទី​នៅ​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​៥១-៥២​ស្ថិតនៅ​ភូមិ​រាំ​ដេក​ឃុំ​គគីរ​ធំ  ស្រុក​កៀនស្វាយ ​ខេត្តកណ្ដាល ​រវាង​រថយន្ត​និង​ម៉ូតូ អូស​រទេះ​បណ្តាលឱ្យ​របួសធ្ងន់​ម្នាក់​។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​រវាង​រថយន្ដ​ហ៊ីយ៉ាន់​ដាយពណ៌​ក្រហម ពាក់ស្លាកលេខ​ខាងមុខ ​ភ្នំពេញ ​3T-2634​ ស្លាកលេខ​ពីក្រោយ​ភ្នំពេញ ​4A-2371​បើ​កបរ​ដោយ​ឈ្មោះ ​រិ​ទ្ធ រតនា ភេទ​ប្រុស អាយុ​២១ឆ្នាំមាន​ទីលំនៅ​ភូមិ​ព្រែក​តូច ឃុំ​ព្រែក​ដាច់ ស្រុក​លើក​ដែក ខេត្តកណ្ដាល ទិសដៅ​ភ្នំពេញ​-​អ្នក​លឿង ជាមួយនឹង​ម៉ូតូ​អូសរ៉ឺម៉ក​ម៉ាក​សង់​កូរ៉េ​ពណ៌​ស្លា​ទុំ​គ្មាន​ស្លាកលេខ​បើ​កបរ​ដោយ​ឈ្មោះ ឆែ ច​ន្ធូ ភេទ​ប្រុស អាយុ៤៣ឆ្នាំ មាន​ទីលំនៅ​ភូមិ​រាំ​ដេក ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ​ទិសដៅ​ភ្នំពេញ​-​អ្នក​លឿង​។​

    លុះ​មកដល់​ចំនុច​ខាង​រថយន្ដ​បានមក​បុក​រ៊ឺ​ម៉ក​ពីក្រោយ បណ្ដាលឱ្យរ៉ឺម៉ក​ខ្ទាត​ទៅ បុក នឹង​បង្គោល បង្ហាញ​ទិសដៅ ចរាចរ​ណ៏​ផ្លូវជាតិ​។ ចំណែក​អ្នក​បើ​ករ៉ឺម៉ក បុក​នឹង​បង្គោល ថ្ម បង្ហាញ​ទិស​នោះ​បណ្ដាលឱ្យ​រងរបួស ត្រូវបាន​ក្រុមគ្រួសារ បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្នំពេញ​។​

    ក្រោយ​កើតហេតុ​ជំនាញ​បាន​ចុះ​ដល់​ចំណុចកើតហេតុ​បន្ត​នីតិវិធី ប្រមូលយក​មធ្យោបាយ​បង្ក​មកកាន់​អធិការដ្ឋាន​ស្រុក​ដោះស្រាយ​ពេល​ក្រោយ​៕

 

adverise with khmeread