adverise with khmeread Untitled 1

ថ្ងៃ​សៅរ៍​គឺជា​ថ្ងៃ​រីករាយ​បំផុត​របស់​អ្នកគាំទ្រ​ភាពយន្ត​កូរ៉េ​ព្រោះ​តារា​ស្រី​ពីរ​ដួង​រៀបការ​ចំ​ថ្ងៃ​តែមួយ​

    ​តួ​សម្ដែង​ស្រី​អ្នកនាង Jung Ga Eun និង អ្នកនាង Ha Jea Sook បាន​រៀបការ​ថ្ងៃ​សៅរ៍​នេះ​។ រឿង​ចៃដន្យ​នោះ​គឺ​អ្នក​ទាំងពីរ​រៀបការ​ក្នុង​ថ្ងៃ​តែមួយ​នៅ​ថ្ងៃទី ៣០ ខែមករា​នេះ​។​

អ្នកនាង Jung Ga Eun

អ្នកនាង Ha Jae Sook

​    ​អ្នកនាង Jung Ga Eun នឹងត្រូវ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​ជា​លក្ខណៈ​ឯកជន​របស់​នាង​សណ្ឋាគារ InterContinetal Grand Seoul Parnas Hotel នៅ​បន្ទប់​ធំ​ជា​ន់ទី ៥ ក្នុង​ខេត្ត Gangnam​។ ចំណែក​ប្ដី​របស់​នាង​ដែលមាន​អាយុ​៣៧​ដំណាល​នាង​គឺជា​ពាណិជ្ជករ នឹង​រៀប​អា​ពា​ពិពាហ៍​បន្ទាប់ពី​ភ្ជាប់ពាក្យ​អស់​ពេល​មួយឆ្នាំ​។ ហើយ​ក៏មាន​ការចូល​ប្រគុំ​តន្ដ្រី​ដែល​ច្រៀង​ដោយ​លោក Danny Ahn សមាជិក​ក្រុម g.o.d​។ បន្ទាប់ពី​ពិធី​នេះ​គូស្នេហ៍​ទាំងពីរ​នឹងធ្វើ​ការហោះ​ហើយ​ទៅ​កោះ Hawaii នៅ​ថ្ងៃ​បន្ទាប់​ដើម្បី​ទៅ​ក្រេប​ទឹកឃ្មុំ​។ គួរ​រម្លឹក​ផងដែរ​ថា​អ្នកនាង Jung Ga Eun មាន​ទម្ងន់​១៤​សប្ដាហ៍​មកហើយ​។​

លោក Danny Ahn

​    ​ខណៈពេលដែល Jung Ga Eun រៀបការ​តារា​សម្ដែង​ម្នាក់ទៀត​ក៏​រៀបការ​ក្នុង​ថ្ងៃ​តែមួយ​ដែរ​។ អ្នកនាង Ha Jae Sook នឹង​រៀប​ពិធីការ​ក្នុង​ខេត្ត Gangnam ដែរ​ប៉ុន្ដែ​នៅ​កន្លែង​ផ្សេងគ្នា​។ កូនក្រមុំ Ha Jea Sook និង​កូនកំលោះ​បាន​ជួបគ្នា​ដោយ​ការ​មុជទឹក​សមុទ្រ​ជាមួយគ្នា ហើយ​បាន​ភ្ជាប់ពាក្យ​អស់​រយៈពេល​២​ឆ្នាំ​និង​៦​ខែ​មកហើយ​។​

​    ​អ្នកនាង Jung Ga Eun ត្រូវគេ​ស្គាល់​ថា​ជា​តួ​សម្ដែង​មួយរូប​ក្នុង​រឿង​ចុងក្រោយ​របស់​នាង​គឺ Master's Sun ខណៈ Ha Jae Sook បាន​សម្ដែង​ក្នុង​រឿង​ពីរ​ចុងក្រោយ​របស់​នាង​គឺ Birth of a Beauty និង Pasta៕​

adverise with khmeread

មតិយោបល់