ប្លន់ទៀតហើយ!!! ចោរ​ប្រដាប់អាវុធ​ប្លន់​ផ្ទះ​វេរ​លុយ​វី​ង​យឺ​ហោ "​ស្រី​ពេជ្រ​"​ យក​អស់​ជាង​ ១ ​ម៉ឺ​ន​ដុល្លារ

    ភ្នំពេញ​៖ ផ្ទះ​វេរ​លុយ​វី​ង និង​ប្តូរប្រាក់​មួយកន្លែង​យឺ​ហោ "​ស្រី​ពេជ្រ​" ត្រូវបាន​ក្រុមចោរ​ប្រដាប់អាវុធ​មាន​បក្ខពួក ៣​ នាក់ ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់ និង​វាយ​ប្លន់​យកប្រាក់​អស់​ជាង ១ ​ម៉ឺន​ដុល្លារ​និង​ម៉ូតូមួយគ្រឿង បន្ទាប់ពី​ជនរងគ្រោះ​ត្រឡប់​មកពីផ្សារ​មកដល់​មុខផ្ទះ ក៏ត្រូវ​ក្រុមចោរប្លន់​យកទៅ​បាត់​តែម្តង។​

    អំពើ​ប្លន់​ដែល​សមត្ថកិច្ច​មិនអាច​ត្រួតត្រា​បាន​ខាងលើនេះ​បាន​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង៦ ​និង​៣០​នាទី​ល្ងាច ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៧ ស្ថិតនៅ​ផ្ទះ​លេខ​B09 ផ្លូវ​បេតុង​លេខ​១០៥ ក្រុម​២ ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​

    ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ តឹក វ៉ា ភេទ​ប្រុស អាយុ​ជិត ៦០​ ឆ្នាំ មានមុខ​របរ ប្តូរ​លុយ​វី​ង​នៅ​ផ្សារ​ឯកជន ហាក់ ស្រ៊ាង ឡាក់​គី ទួល​សង្កែ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។​

    ក្នុងករណីនេះ​ប៉ូលិស​មូលដ្ឋាន​បាន​លាក់បាំង​ព័ត៌មាន​នេះ​មិនឱ្យ​ដឹង​ដល់​អ្នកសារព័ត៌មាន ព្រោះ​ខ្លាច​ថ្នាក់លើ​ស្តីបន្ទោស៕

adverise with khmeread