លោកយាយ​ម្នាក់​លង់ទឹក​ស្រះ​ស្លាប់​នៅ​ស្រុក​កណ្ដាលស្ទឹង

    កណ្តាល​៖ មាន​ករណី​ស្ត្រី​ម្នាក់​បាន​លង់ទឹក​ស្លាប់​កើតឡើង​ថ្ងៃទី​៣០ ​មីនា ​២០១៧ ​វេលា​ម៉ោង​១១​ និង​៣០​នាទី​នៅ​ចំណុចៈ​ភូមិ​សៀមរាប ឃុំ​សៀមរាប ស្រុក​កណ្ដាលស្ទឹង​ ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​​ឈ្មោះ​ យិន ស៊ី​នឿ​ម ភេទស្រី អាយុ​៦២​ឆ្នាំ ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​មុខរប​រ កសិករ ​(​មាន​ជម្ងឺ​សរសៃ​ប្រាសាទ​)​។​

    ប៉ូលិស​បន្តថា កន្លងមក​ជនរងគ្រោះ​មានជំងឺសរសៃប្រសាទ ហើយ​នៅ​ថ្ងៃទី​៣០​ មីនា​ ២០១៧ ​ជនរងគ្រោះ​បាន​ដើរ​ចេញពីផ្ទះ​បាត់​មិនដឹងទៅ​ទីណា​ ហើយ​ក្រុមគ្រួសារ​បាន​ដើររក​តែ​រក​មិនឃើញ។​

    លុះដល់​វេលា​ម៉ោង​កើតហេតុ​ក៏​ឃើញ​ជនរងគ្រោះ​លង់ទឹក​ស្លាប់​នៅក្នុង​ស្រះ​បាត់ទៅហើយ។ ​បន្ទាប់មក​បាន​រាយការណ៍​មក​សមត្ថកិច្ច ហើយ​សមត្ថកិច្ច​បា​នប​ង្កើ​ត​គណៈកម្មការ​ពិនិត្យ​រួមមាន​កម្លាំង​ជំនាញ កម្លាំង​ប៉ុស្ដិ៍ អជ្ញាធរ​មូលដ្ឋាន​និង​គ្រូពេទ្យ​ចុះ​មកដល់​កន្លែងកើតហេតុ​ធ្វើការ​ពិនិត្យ​ទៅលើ​សាកសព​ឃើញថា​សព​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ មែនហើយ​ពុំ​មាន​ស្លាកស្នាម​អ្វី​ទាក់ទង​ និង​ករណី​ព្រហ្មទណ្ឌ​ឡើយ​។
  
    ក្រោយពេល​ពិនិត្យ​រួច បានប្រគល់​សព​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

adverise with khmeread