ចោរពីរនាក់ប្លន់កាបូបបានសម្រេច តែរត់អត់បានសម្រេច ទក់សាច់ ក្នុងប្រទេសល្បីពុំសូវមានចោរប្លន់!

    ​អ្នកដើរ​តាមផ្លូវ​បាន​សង្គ្រោះ​ស្ត្រី​ម្នាក់​បន្ទាប់ពី​ចោរ​ពីរ​នាក់​ដែល​ជិះ​ម៉ូតូ​ព្យាយាម​ប្លន់​គាត់​និង​រត់គេច​នៅ​ផ្លូវ​តូច​មួយ​ក្នុង​សង្កាត់ Pasir Putih នៅ​ទីក្រុង Ipoh ប្រទេស​ម៉ាឡេស៊ី​។ នេះ​បើ​យោងតាម​វេ​ប​សាយ Star បាន​រាយការណ៍​។​

​    ​វីដេអូ​ពី​ករណី​ចោរប្លន់​នេះ​ត្រូវបាន​ចែក​សុសសាយ​ពេញ​បណ្ដាញ​សង្គម​ដោយ​បង្ហាញ​ពី​ចោរ​ពាក់មួក​សុវត្ថិភាព​ពីរ​នាក់​ព្យាយាម​លួច​កាបូប​ជនរងគ្រោះ​និង​បើក​ម៉ូតូ​គេច ខណៈ​ខាង​ស្ត្រី​ស្ថិតក្នុង​រថយន្ត ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៣ និង ២០ នាទី​រសៀល នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ​។​

​    ​ទោះយ៉ាងណា ចោរ​ទាំងពីរ​ត្រូវបាន​ប្រជាជន​នៅក្បែរ​កត់សម្គាល់​ទាន់​និង​នាំគ្នា​ឡោមព័ទ្ធ ហើយក៏​បាន​វា​សំពង​លោក​ចោរ​ទាំងពីរ​យ៉ាងដំណំ​នៅនឹងកន្លែង ខណៈ​ធ្វើ​សកម្មភាព​ប្លន់​បរាជ័យ​។​

​    ​យោងតាម​វេ​ប​សាយ​ខាងលើ​បានឱ្យដឹងថា ចោរ​ទាំងពីរ​ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​ជនរងគ្រោះ​ដាក់ពាក្យ​បណ្ដឹង​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត