លេចឮដំណឹងថា គេដឹកសព គីម ជុងណាម ចេញពីម៉ាឡេស៊ី ទៅស្រុកកំណើតវិញហើយ

    ​សាកសព​លោក គីម​ជុង​ណា​ម ដែលជា​បងប្រុស​ម្ដាយ​ទីទៃ​លោក គីម​ជុង​អ៊ុន និង​ជា​ជនរងគ្រោះ​ដែល​ត្រូវគេ​ធ្វើឃាត​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​គូ​ឡា​ឡាំ​ពួ ត្រូវបាន​ចាកចេញ​តាមរយៈ​យន្តហោះ​កាលពី​យប់មិញ​នេះហើយ​។ នេះ​បើ​យោងតាម​ប្រភព​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​បាន​និយាយ​។​

​    ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​និយាយថា សាកសព​លោក​គីម ត្រូវបាន​ជឿថា​ស្ថិតនៅលើ​ជើងហោះហើរ MH360 របស់​ម៉ាឡេស៊ី​ទៅកាន់​ទីក្រុង​ប៉េកាំង​មុននឹង​បន្តដំណើរ​ទៅ​កូរ៉េខាងជើង​។​

​    ​ប្រភព​ឧស្សាហកម្ម​អាកាសចរណ៍​បាន​និយាយ​ក្រោយ​ត្រូវបាន​សួរថា​តើ​សាកសព​នឹង​បញ្ចូនទៅ​កូរ៉េខាងជើង​ឬ​យ៉ាងណា យ៉ាង​ដូច្នេះ​ថា "​គេ​បានរៀបចំ​ផែនការ​នេះដែរ​...​ប៉ុន្តែ​មិន​ប្រាកដថា​វា​នឹង​កើតឡើង​នោះទេ​"៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត