វៀតណាមចាត់ទុកការធ្វើសមយុទ្ធរបស់តៃវ៉ាន់លើកោះជម្លោះ ជាការរំលោភអធិបតេយ្យយ៉ាងធ្ងន់ធ្ងរ

    ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ៣០ មីនា  ប្រទេស​វៀតណាម​បានប្រកាស​ថ្កោលទោស​ការធ្វើ​សមយុទ្ធ​របស់​កោះ​តៃវ៉ាន់​នៅក្បែរ​កោះមាន​ជម្លោះ​ភាគ​ខាងកើត​ប្រទេស​វៀតណាម ដោយ​ចាត់​ការធ្វើ​សមយុទ្ធ​នេះ​ជាការ​រំលោភបំពាន​លើ​អធិតេយ្យភាព​របស់ខ្លួន​យ៉ាងធ្ងន់ធ្ងរ​និង​ជាការ​គំរាមកំហែង​មកលើ​សន្តិសុខ​ដែនសមុទ្រ​។​

​    ​ទោះយ៉ាងណា ឆ្មាំ​សមុទ្រ​តៃវ៉ាន់​បាន​និយាយថា ការធ្វើ​សមុទ្រ​យុទ្ធ​ផ្សាយ​ផ្ទាល់​នៅ​ជុំវិញ​កោះ Ba Binh គឺជា​ទម្លាប់​តែប៉ុណ្ណោះ ហើយ​កាលវិភាគ​បានចាប់ផ្ដើម​កាលពី​ថ្ងៃ​ពុធ​និង​បញ្ចប់​នៅ​ថ្ងៃ​សុក្រ​នេះ​។​

​    ​យ៉ាងណាក្ដី អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម​គឺ​លោក Le Hai Binh បាន​ថ្លែងថា សមយុទ្ធ​របស់​តៃវ៉ាន់​គឺជា​ការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​អធិបតេយ្យភាព​របស់​វៀ​ត​ណា​ម​ជុំវិញ​ប្រជុំ​កោះ​ស្ព្រា​ត​លី​ឬ​វៀតណាម​ហៅថា "Truong Sa" ដោយ​គំរាមកំហែង​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​ដែនសមុទ្រ​៕

ប្រភព៖វៀតណាម

adverise with khmeread

អ្នកនឹងចូលចិត្ត