អគ្គិភ័យ​ឆេះ​ឃ្លាំង​រថយន្ត​ជជុះ​ខូ​ត​ខាត​ទាំងស្រុង​ចំនួន​៥​គ្រឿង​

    ភ្នំពេញ ៖ ឃ្លាំង​រថយន្ត​ជជុះ​មួយ​តឹកៗ មកពី​កូរ៉េ​ម៉ាក​ហ៊ីយ៉ាន់ដាយ មួយកន្លែង​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ ត្រូវ​អគ្គិភ័យ​ឆាបឆេះ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ទាំងយប់ និង​មាន​រថយន្ត​អគ្គិភ័យ​ចេញ​ជួយ​អន្តរាគមន៍​ជាច្រើន​គ្រឿង​ជួយ​ធ្វើ​អន្តរាគមន៍​។​

    គ្រោះ​អគ្គិភ័យ​នេះ​កើត​នៅវេលា​ម៉ោង​១១​​ និង​២០​នាទី​យប់​ថ្ងៃទី៣០ មីនា ២០១៧ នៅ​ឃ្លាំង​យីហោ លី អាន ហៅ​តា​ស្វិត​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​៥៩៨ (​មុខ​ហាង​បញ្ចាំ​និង​បង់​រំ​លោះ លី ហួរ​) ក្នុង​ក្រុមទី​៣ ភូមិ​ពាង​ពាយ សង្កាត់​ទួល​សង្កែ​២ ខណ្ឌឫស្សីកែវ។​

    តាម​ប្រភពពី​កម្មករ​នៅ​ឃ្លាំង​ខាងលើ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​កម្មករ ទាំងអ​ស់​កំពុងតែ​ដេក​លង់លក់​ក្នុង​ដំណេក។​ លុះ​នៅ​ម៉ោង​កើតហេតុ​ស្រាប់​តែមាន​អណ្តាតភ្លើង​ឆេះ​ចេញ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ចំណុះ​៥​តោន យ៉ាង​សន្ធោរ​សន្ធៅ​​បាត់ទៅហើយ។​

    ប្រភព​បាន​បន្តថា​ភ្លាមៗ កម្មករ​ទាំងអស់​បាន​រត់ទៅរក​ទុយោ​ទឹក​ និង​បំពង់​ពន្លត់​មក​បា​ញ់​តែ​មិន​រលត់ ក៏​សុំ​ជួយ​ពី​សមត្ថកិច្ច។ ក្រោយមក​ក៏មាន​រថយន្ត​ពន្លត់​ខាង ការិយាល័យ​បង្ការ​និ​ង​ពន្លត់អគ្គិភ័យ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចេញមក​ជួយ​បាញ់​ពន្លត់​ចំនួន​៧​គ្រឿ​ង​ហើយ​រលត់​ទាំងស្រុង​នៅ​ម៉ោង​១២ ​និង​១០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៣១ មីនា ២០១៧។​

    ចំពោះ​ការខូចខាត​នៅ​មិនទាន់​គិត​ជា​ទឹកប្រាក់​អស់​ប៉ុន្មាន​នោះ គឺ​គ្រាន់តែ​ដឹងថា ខូចខា​ត​រថយន្ត​ទាំងស្រុង​ចំនួន​៥​គ្រឿង​ក្នុងនោះ​ក្បាល​រថយន្ត​មិនមាន​តួ​ចំនួន​៤ ហើយ​មិន ទាន់​ដឹ​ង​មូលហេតុ​ឆេះ​ច្បាស់​នៅឡើយ​ទេ​និង​ក៏​មិនមាន​អ្នករងរបួស​គ្រោះថ្នាក់​ក្នុង​ហេតុការណ៍​នេះដែរ​៕

adverise with khmeread