ក្រហើយកូនស្លាប់ទៀត!!! ស្រ្ដីលក់ផ្កាតាមដងផ្លូវបាត់បង់កូនប្រុសអាយុមួយឆ្នាំដោយសារ...

    ភ្នំពេញ ៖ បុរស​ម្នាក់​បើក​ម៉ូតូ​កង់​បី​មួយគ្រឿង​រួម​ដំណើរ​ពីក្រោយ​ដោយ​ស្ត្រី​ម្នាក់​និង​ក្មេងប្រុស​ស្រី​ប្រាំ​នាក់​ទៀត​ព្រមទាំង​បានដាក់​កង់​មួយគ្រឿង​នៅលើ​នោះ ហើយ​បាន បើកបរ​បញ្ច្រាស​ទិសដៅ​ចរាចរណ៍​ត្រូវ​ម៉ូតូ​រ៉ឺម៉ក​ដឹក​ដែក​មួយគ្រឿង​ទៀត​បើក​មក​បុក​កង់​ដែល​ដាក់​នៅលើ​ម៉ូតូ​កង់​បី​ដែល​បើក​បញ្ច្រាសទិស​បណ្តា​ល​ឱ្យ​លោត​ទៅ​ប៉ះ​នឹង​កុមារា ម្នាក់​ចំ​ដើមទ្រូង​បណ្ដាលឱ្យ​ស្លាប់​កុមារា​ម្នាក់​ខណៈពេល​បញ្ជូនទៅ​មិនទាន់​ដល់​មន្ទីរពេទ្យ​ផង។​

    ហេតុការណ៍​គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ និង​២០​នាទី​យប់ ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៧​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​២១៧​នៅ​ចំណុច​មុខ​ធនាគារ ស្ថាបនា​ភូមិ​ដំណាក់​ធំ ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​

     សមត្ថកិច្ច​បានឱ្យដឹង​ថា កុមារា​ដែល​បាន​ស្លាប់​ឈ្មោះ ណា​ល់ ផានី​ត ភេទ​ប្រុស អាយុ​១​ឆ្នាំ មាន​ឪពុក​ឈ្មោះ ទូ​ន ណា​ល់ អាយុ​៣៦​ឆ្នាំ មុខរបរ​បើករថយន្ត និង​ម្តាយ​មានឈ្មោះ ណា​ង ឈុ​កលាង អាយុ​៤៥​ឆ្នាំ មុខរបរ​លក់​ផ្កា​តាម​ដងផ្លូវ មានកូន​ចំនួន​៦​នាក់ ប្រុស​៣​នាក់ ស្រី​៣​នាក់​។​

    ចំណែកឯ​កុមារា​រងគ្រោះ​ជា​កូន​ទី​៦ ស្នាក់​នៅផ្ទះ​របស់​អង្គការ​ស្ក​ត់ ក្រុម​៩ ភូមិ​ព្រៃ​ទល់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មា​ជ័យ​។ 

    បើក​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​រ៉ឺម៉ក​កង់​បី​មួយគ្រឿង ពាក់​ស្លាក​លេខ កំពង់​ស្ពី 1D-2184​ បាន​ដឹក​ម្ដាយ​រងគ្រោះ​មាន​ក្មេងប្រុស​ស្រី​៥​នាក់ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ដែល​បើកបរ​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​បម្រុង​បត់​ទៅ​ផ្លូវ​បេតុង​អត់​លេខ។​

    លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​មួយគ្រឿង​ទៀត ពាក់​ស្លាក​លេខ ព្រៃវែង 1B-1715​ បើកបរ​ដោយ​បុរស​ម្នាក់​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​បានគេច​ពី​រថយន្ត​មួយគ្រឿង​ទៀត​មិន​ចាំ​ម៉ាក​ទៅខាង​ឆ្វេង​បណ្តាលឱ្យ​រ៉ឺម៉ក​ទៅបុក​កង់​ដែល​ដាក់​នៅលើ​ម៉ូតូ​​រ៉ឺម៉ក​កង់​បី​ខាងលើ​បង្ក​ឱ្យ​លោត​ទៅបុក​ចំ​ទ្រូង​កុមារា រងគ្រោះ​រងរបួស​ធ្ងន់។​

    ភ្លាមៗ​នោះ​ស្ត្រី​ជា​ម្តាយ​បាន​ដឹក​កុមារា​រងគ្រោះ​តាម​​រ៉ឺម៉ក​កង់​បី​មួយគ្រឿង​ទៀត​យកទៅ​សង្គ្រោះ​នៅឯ​មន្ទី​ពេទ្យ​កុមារ​ជាតិ។ ​តែ​ជា​អកុសល​ខណៈពេលដែល​ប​ញ្ជូ​ន​ទៅដល់​មន្ទីរពេទ្យ​កុមារា​រងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​តាមផ្លូវ​បាត់ទៅហើយ​។      

    ក្រោយពេល​កើតហេតុ​ម៉ូតូ​រ៉ឺ​ម៉ក​ទាំងពីរ​រួមទាំង​តៃកុង​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​បាន​ទាក់ទង​ជំនាញ​មក​ធ្វើការ​វាស់វែង​យក​​រ៉ឺម៉ក​ទាំងពីរ​គ្រឿង​ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​។​ សាកសព​ក្មេងរងគ្រោះ​ត្រូវ​សមត្ថកិច្ច​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕


 

adverise with khmeread