ស្លាប់​ ២ ​នាក់​ទៀតហើយ​នៅ​សង្កាត់​ឃ្មួញ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ​

     ភ្នំពេញ​ ​៖ យ៉ាងហោចណាស់​មាន​មនុស្ស​២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ដោយសារ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​នី​សាន់​ចំណុះ​៣​តោន​ដឹក​ឥដ្ឋ​បុក និង​កិន​ពីក្រោយ​អូស​ជាច្រើន​ម៉ែត្រ ហើយ​អ្នកបើកបរ​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​ស្ទាក់​បាន​វ៉ៃ​ឡើង​ប៉ោង​មុខ និង​ត្រូវ​សមត្ថកិច្ច​ឃាត់​មក​ប៉ុស្តិ៍​ភ្លាមៗ​ផងដែរ​។​

    គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​៥​ និង​១០​នាទី​ល្ងាច​ថ្ងៃទី៣០ មីនា ២០១៧ នៅ​ខាងត្បូង​វត្ត​ឃ្មួញ តាម​ណ្តោ​យ​ផ្លូវ​ភ្នំពេញ​-​ហាណូយ ស្ថិតក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

    ជនរងគ្រោះ​មាន​គ្នា ​២​ នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សង់​០១៧​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ ​1DF-5373 រីឯ​រថយន្ត​បង្ក​ម៉ាក​នីសា​ន់​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ ភ្នំពេញ 3A-3633 បើកបរ​ស្របគ្នា​ជាមួយ​ម៉ូតូ​រងគ្រោះ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​

    ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ ជួន ប៉ា​យ៉ា​រិ​ទ្ធ អា​ហុ​១៧​ឆ្នាំ​មុខរបរ​សិស្ស វិទ្យាល័យ​ទួលប្រាសាទ​សែន​សុខ ស្នាក់នៅ​ភូមិ​សែន​សុខ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ នេះ​បើតាម​សម្តី​របស់​ក្រុមគ្រួសារ​សព​បញ្ជាក់​។​

    ចំណែក​រងគ្រោះ​ម្នាក់ទៀត​ឈ្មោះ ហេង សុភា អាយុ ៣៧​ឆ្នាំ ស្នាក់នៅ​ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ នេះ​តាម​ប្រភពពី​សាច់ញាតិ​មក​ទទួលយក​សព នៅពេល​សមត្ថកិច្ច​ក៏ដូចជា​រថយន្ត​ដឹក​សព​យកមក​តម្កល់​នៅ​វត្ត​ទឹកថ្លា ក្រោយ​កើត​​ហេតុ​សាច់ញាតិ​មក​មិនទាន់​។​

    តាម​សម្តី​របស់​ក្រុមគ្រួសារ​សព​ឈ្មោះ ជួន ប៉ា​យ៉ា​រិ​ទ្ធ បានឱ្យដឹងថា មុនពេល​កើតហេតុ​គឺ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ទៅយក​ម្តាយ​នៅ​កន្លែង​លក់ដូរ​នៅ​ម្តុំ​ផ្សារ​សែន​សុខ​។ ​លុះ​ក្រោយមក​ក៏មាន​អ្នក​ស្គាល់​តេ​ទូរស័ព្ទ​មក​ប្រាប់ថា​ជនរងគ្រោះ​បាន​ជួប​គ្រោះថ្នាក់ ចរាចរណ៍​ស្លាប់បាត់​ទៅហើយ​នៅ​ជិត​វត្ត​ឃ្មួញ។ 

    តាម​សម្តី​របស់​តៃកុង​រថយន្ត​បង្ក​បានឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ​គាត់​បើក​មកពី​ដាក់​ឥដ្ឋ​ឱ្យគេ​នៅ​ក្រុង​តាខ្មៅ​ហើយ​វិលត្រឡប់​ទៅ​ព្រែក​អ​ញ្ជា​ញ​កន្លែង​ឡឥដ្ឋ​វិញ។​

​លុះ​មកដល់​ចំណុចកើតហេតុ ក៏មាន​ម៉ូតូ​ជនរងគ្រោះ​ជិះ​ពីមុខ​រថយន្ត​គាត់​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ស្រាប់តែ​ម៉ូតូ​រងគ្រោះ​វ៉ា​កង់​បី​ទាក់​ដៃចង្កូត​បណ្តាលឱ្យ​ដួល​បោក​ចូល​ក្រោម​កង់​រថយន្ត​ទើប​បណ្តាលឱ្យ​កិន​ស្លាប់​បែបនេះ​តែម្តង​។ 

    តែបើ​តាម​ប្រភពពី​កន្លែង​បានឱ្យដឹងថា ជនរងគ្រោះ​បើក​លឿន​អាច​ទំនង​អ៊​ក​ស៊ឺ​ជាមួយ​របាំង​ដែល​គេ​ដាក់​ឃាំង​កន្លែង​ការដ្ឋាន​ទើបនឹង​ចាក់​បេតុង​រួច​គេច​មក​កណ្តាលផ្លូវ​ក៏ត្រូវ​រថយន្តបុក​និង​កិន​អូស​ជាច្រើន​ម៉ែត្រ ហើយ​អ្នកបើករថយន្ដ​រត់គេច​ទាំង​ម៉ូតូ​នៅជាប់​ក្រោយ​រថយន្ត​ជាង​១០០​ម៉ែត្រ​ទើបត្រូវ​ប្រជាពលរដ្ឋ​ឃាត់​បាន​ចាប់​ទាំង​តៃកុង​វ៉ៃ​បណ្តាល​បែក មុខមាត់។ ​ក្រោយមក​ក៏ត្រូវ​សមត្ថកិច្ច​ឃាត់​មក​ប៉ុស្តិ៍​ឃ្មួញ​ដើម្បី​ទុក​ប្រគល់ឱ្យ​ខាង​ចរាចរណ៍​ក្រុង​។​

    ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចរាចរណ៍​ខណ្ឌ​សហការ​ជាមួយ​ចរាចរណ៍​ក្រុង​ធ្វើការ​វាស់វែង​និង​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​រថយន្ត​និង​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដើម្បី​រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​៕​

adverise with khmeread