ឃាត់​បាន​ម្នាក់​និង​រត់​រួច​ម្នាក់​ពីបទ​ចែកចាយ​គ្រឿងញៀន​នៅ​លើកដែក​

    កណ្តាល ៖ ប៉ូលិស​ស្រុក​លើកដែក​ការចាត់ចែង​ចែកចាយ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ករណី​ទី​១៥៣ នា​ថ្ងៃទី​៣០​ មីនា​ ២០១៧ វេលា​ម៉ោង​១​ និង​៥០​នាទី រសៀល​នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ វ៉ន ចាន់ថន ក្នុងភូមិ​អំពិល​ទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល ដោយ​ឃាត់​បា​ន​ម្នាក់​និង​រត់​រួច​ម្នាក់​។​

    ប៉ូលិស​និយាយថា ជ​នស​ង្ស​យ័​០២​នាក់ គឺ​១-​ឈ្មោះ វ៉ន ពិសិដ្ឋ (​ហៅ​តឿ​) ​ភេទ​ប្រុស​ ​អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ (​ឃាត់ខ្លួន​) និង​២-​ឈ្មោះ ឡេង សុភ​ក្រ័ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិត មាន​ទីលំនៅ​ភូមិ ឃុំ ជាមួយគ្នា (​គេចខ្លួន​)។ ​វត្ថុតាង​ដកហូត ដែកកេះ​០៤,​ កាំបិត​បុ័ងតោ​មាន​ផ្លែ​ពណ៌​ស​០២,​ ផ្លែ​ឡា​ម​ចំនួន​០៤,​ ដប​ទឹកបរិសុទ្ធ​០២ មានទឹក​និង​មាន​ថង់​ផ្លាស់​ស្ទិ​ច​សម្រាប់​ដាក់​ថ្នាំ​ញៀ​ន​នៅក្នុង​ដប​,​ ទុយោ​ប៉ឺត​ចំនួន​០៤​ដើម​,​ ​ដង​កន្ត្រៃ​ពណ៌​ស​ចំនួន​០១,​ ស៊ីម​កាត​ទូរ​សព្ទ័ smart ០៣,​ កញ្ចប់​ថង់​០១ មាន​ថង់​តូចៗ​សម្រាប់​វេច​ខ្ចប់ និង​ក្រដាស់​បារី​ពណ៌​ទឹកប្រាក់​ប្រើប្រាស់​រួច​និង​ថង់​សម្រាប់​វេច​ខ្ចប់​ថ្នាំញៀន តូច​+​ធំ​មួយចំនួន​។​

    ប៉ូលិស​បន្តថា​ នៅ​ថ្ងៃទី​២៩​​ មីនា ​២០១៧​ វេលា​ម៉ោង​១០​យប់​ដោយ​តាម​ចម្លើយសារភាពរ​បស់​ជនស​ង្ស័​យ​ឈ្មោះ អុល សំអឿន បាន​សារភាពថា ខ្លួន​បាន​​ទៅ​ទិញ​ថ្នាំញៀន​យកមកប្រើ​ប្រាស់​ពី​រ​នាក់​ឈ្មោះ វណ្ណា​រ៉ា ដែល​នៅ​ភូមិ​ស្ពានដែក ដូចគ្នា នៅវេលា​ម៉ោង​ប្រហែល​១៦​ ទៅ​១៧ ល្ងាច​បា​ន​ជិះ​ម៉ូតូឌុប​ទៅ​ទិញ​ពី​ឈ្មោះ​ វ៉ន ពិសិដ្ឋ (​ហៅ​តឿ​) នៅផ្ទះ​របស់​វា​ក្នុងភូមិ​អំពិល​ទឹក ឃុំ​កំពង់​ភ្នំ​ស្រុក​លើកដែក ខេត្តកណ្តាល។​

    លុះ​នៅ​ថ្ងៃទី​៣០​ មីនា​ ២០១៧​ វេលា​ម៉ោង​១១​ និង​២៨​នាទី អនុញ្ញាតឱ្យ​កម្លាំង​ប៉ូលិស​យុត្តិធម៌​ស្រុក​លើកដែក ចុះ​ស្វែងរក​នាំខ្លួន​ឈ្មោះ វ៉ន ពិសិដ្ឋ (​ហៅ​តឿ​) មក​ធ្វើការ​សាក សួរ និង​ឆែកឆេរ​លំនៅដ្ឋាន របស់​ឈ្មោះ​ខាងលើ ហើយ​សមត្ថកិច្ច​បានធ្វើ​ការចាប់យក​នូវ​វត្ថុតាង​ពាក់​ព​ន្ធ័​ដូច​បាន​រៀបរាប់​ខាងលើ នៅក្នុង​បរិវេណ​ជុំវិញ​ផ្ទះ​របស់​ឈ្មោះ វ៉ន ពិសិដ្ឋ (​ហៅ​តឿ​) នេះ។​

    យោង​ចម្លើយសារភាព​របស់​ឈ្មោះ ​វ៉ន ពិសិដ្ឋ (​ហៅ​តឿ​) បាន​សារភាពថា ខ្លួន​បាន ប្រើប្រាស់​ថ្នាំញៀន​រយ​:​ពេល​០១​ឆ្នាំ​កន្លងមកហើយ។ ​ដោយឡែក​ការចែក​ចាយ​ថ្នាំញៀន​កន្លងមកនេះ គឺ​ឈ្មោះ ឡេង សុភ​ក្រ័ ជា​អ្នក​ប្រគល់ឱ្យ​ខ្លួន​ដើម្បី​ចាត់ចែង​ចែកចាយ​បន្ត។​​ ក្រោយពេល​ធ្វើការ​ឆែកឆេ​រ និង​ចាប់យក​ចប់សព្វគ្រប់​ក​ម្លាំ​ង​ក៏បាន​នាំខ្លួន​ឈ្មោះ ​វ៉ន ពិសិដ្ឋ (​ហៅ​តឿ​) មកកាន់​អធិការដ្ឋាន​ស្រុក​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread