ឃាត់​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​ ៣ ​នាក់​នៅ​ស្រុក​បន្ទាយមាស​

    កំពត ៖ កម្លាំង​ប៉ូលិស​ជំនាញ​ស្រុក​បន្ទាយមាស សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ជំនាញ​ខេត្ត បង្ក្រាបបាន​មុខ សញ្ញា​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ភូមិ​ព្រៃ​ក្រឡា​ខាងលិច ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០៣ ​នាក់ នៅ​ថ្ងៃទី៣០ ខែមីនា ឆ្នាំ​២០១៧ វេលា​ម៉ោង​២​រសៀល​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​រួមមាន ១.​ឈ្មោះ ឈុន ឡុង អាយុ២៨​ឆ្នាំ ២.​ឈ្មោះ ព្រំ ច័ន្ទ​រង្សី អាយុ២៥​ឆ្នាំ និង ៣.​ឈ្មោះ បឺ បញ្ញា អាយុ២៣​ឆ្នាំ អ្នក​ទាំងបី​ នៅ​ភូមិ​ព្រៃ​ក្រឡា​ខាងលិច ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស និង​ដកហូត​បាន​ថ្នាំញៀន​ចំនួន ០១ ​កញ្ចប់​តូច។ 

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំងបី​នាក់​កំពុង​កសាង​សំណុំរឿង​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់៕

adverise with khmeread