adverise with khmeread 9d6c0c36 0247 4aa1 b293 77b1523592c1

ក្រុមឡានដឹកដី ដឹកខ្សាច់ចាប់ផ្តើមយកផ្លូវធ្វើជាចំណាប់ខ្មាំង

     ភ្នំពេញ ៖ ក្រុមរថយន្ដដឹកដី ដឹកខ្សាច់បាននាំគ្នាយករថយន្ដបិទផ្លូវ ២១៧
ខណ:ដែលសមត្ថកិច្ចចាប់ផ្តើមអនុវត្តច្បាប់ចរាចរណ៍ថ្មីដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១ និង ៣០នាទីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០១៥ ក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ។
    ប្រពភពត៌មានពីម្ចាស់តៃកុងរថយន្ដបានឲ្យដឹងថា មូលហេតុដែលពួកគាត់នាំគ្នាយករថយន្ដមកបិទផ្លូវនេះដោយសារតែពួកគាត់ចង់ឲ្យអាជ្ញាធរកាត់បន្ថយនូវការ ផាកពិន័យតាមដងផ្លូវ និងសុំឲ្យខាងគយជួយបន្ធូរបន្ថយនូវការបង់ពន្ធកុំឲ្យកែចង្កូត
រថយន្ដពីខាងស្ដាំមកខាងឆ្វេង ព្រោះដោយសារវាខុសពីភាពដើម ហើយវាមិនរឹងមាំដូចមុន។
     ក្រោយមកដោយមានការសម្របសម្រួលពីលោកឧត្ដមសេនីយ៍ត្រី អ៊ុច សុខុន ស្នងការរងប៉ូលិសរាជធានីភ្នំពេញ ក្រុមតៃកុងរថយន្ដទាំងនោះបានយល់ព្រមបង់ថ្លៃរថយន្ដក្នុងមួយថ្ងៃចំនួន១ម៊ឺនរៀល ជាការផាកពិន័យក្នុងរយ:មួយថ្ងៃ។
    ចំណែកការបន្ធូរបន្ថយនូវការបង់ពន្ធនិងការកែចង្កូតនោះ លោកអ៊ុសុខុមមិនបានផ្ដល់យោបល់នោះេទ ព្រោះលោកបញ្ជាក់ថានោះជារឿងដែលទទួលបន្ទុករបស់គយ។
    គួរបញ្ជាក់ថា ឡានដឹកដីនិងដឹកខ្សាច់ភាគច្រើនគ្មានស្លាកលេខ គ្មានពន្ធគយ មិនគោរពច្បាប់ចរាចរ បំពានការដឹកជញ្ជូន នាំឲ្យមានការបំផ្លាញបរិស្ថានធ្ងន់ធ្ងរ បំផ្លាញផ្លូវថ្នល់ និងបំផ្លាញជីវិតមនុស្សរាប់មិនអស់៕

adverise with khmeread

មតិយោបល់