1

ប្រសិនបើ​អ្នកឃើញ​នរណាម្នាក់​លើក​បាតដៃ​មាន​សញ្ញា​ខ្មៅ​នៅ​ចំ​កណ្តាល សូម​តេ​ហៅ​ប៉ូលិស​ជាបន្ទាន់​!

​    ​ប្រសិនបើ​អ្នកឃើញ​នរណាម្នាក់​ដែលមាន​សញ្ញា​ខ្មៅ​នៅ​បាតដៃ អ្នក​គួរតែ​តេ​ហៅ​ប៉ូលិស​ជាបន្ទាន់​។ សញ្ញា​ខ្មៅ​មានន័យថា មនុស្ស​ម្នាក់​នោះ​កំពុងមាន​បញ្ហា​។ យុទ្ធនាការ​សញ្ញា​ខ្មៅ​លើ​បាតដៃ​បានចាប់ផ្តើម​លើ Facebook ហើយ​គោលបំណង​របស់​វា​គឺ​ដើម្បី​សម្គាល់​ពី​ជនរងគ្រោះ​នៃ​អំពើហិង្សា​ក្នុង​គ្រួសារ​។ 

​    ​សញ្ញា​ខ្មៅ​នៅលើ​បាតដៃ​បង្ហាញ​ពី​ការសុំ​ឱ្យគេ​ជួយ​។ 

​    ​ជនរងគ្រោះ​នៃ​អំពើហិង្សា​ក្នុង​គ្រួសារ ដែល​លាប​ស្នាម​ខ្មៅ​លើ​បាតដៃ អាច​បង្ហាញថា​ពួកគេ​កំពុង​ស្ថិតក្នុង​គ្រោះថ្នាក់​។ ដូច្នេះ​ប្រសិនបើ​អ្នក​កត់សម្គាល់ឃើញ​មនុស្ស​ដែលមាន​ស្នាម​ខ្មៅ​នៅ​បាតដៃ សូមជួយ​មនុស្ស​ម្នាក់​នោះ​ផង និង​សូម​តេ​ហៅ​ប៉ូលិស​ជាបន្ទាន់​។ 

​    ​ក្រុម​អ្នករៀបចំ​យុទ្ធនាការ​ស្នាម​ខ្មៅ​លើ​បាតដៃ (Black Dot Campaign) បាន​និយាយថា "​ស្នាម​ខ្មៅ​លើ​បាតដៃ​អនុញ្ញាតឱ្យ​អ្នកជំនាញ​ដឹងថា អ្នក​កំពុងស្ថិត​ក្នុងស្ថានភាព​ងាយ​រងគ្រោះ​ពី​អំពី​ហិង្សា​ក្នុង​គ្រួសារ ដូច្នេះហើយ​ទើប​អ្នកត្រូវការ​អ្នក​ជួយ ប៉ុន្តែ​មិនអាច​ស្នើសុំ​បានទេ ព្រោះ​ជន​បំពាន​តាមឃ្លាំមើល​គ្រប់​សកម្មភាព​របស់​អ្នកជា​និច្ច​។ ក្នុងពេល​ត្រឹមតែ ២៤ ម៉ោង យុទ្ធនាការ​នេះ​បាន​ទៅដល់​មនុស្ស​ចំនួន​ជាង ៦.០០០ នាក់​ជុំវិញ​ពិភពលោក និង​បាន​ជួយ​ស្ត្រី​ចំនួន ៦ នាក់​រួចមកហើយ​។ សូមជួយ​ផ្សព្វផ្សាយ​យុទ្ធនាការ​នេះ និង​បង្ហោះ​រូបភាព​ស្នាម​ខ្មៅ​លើ​បាតដៃ​របស់​អ្នក ដើម្បី​បង្ហាញ​ការគាំទ្រ​ដល់​អ្នក​រួច​ផុតពី​អំពើហិង្សា​ក្នុង​គ្រួសារ​ទាំងអស់​"៕ 

ប្រភព៖ ​វ៉ា​យ​ដុន​យូ​ត្រាយ​ឌី​ស​

អ្នកនឹងចូលចិត្ត

មតិយោបល់