ឆក់នុះឆក់! ឆក់គេបានគ្រាន់ គេតាមទាន់ទ្រម

    ភ្នំពេញ ៖ ប៉ូលិស​ប៉ុស្តិ៍​មនោ​រម្យ ខណ្ឌ​៧​មករា បានទទួល​ជនសង្ស័យ​ម្នាក់​ករណី​ឆក់ យក​ទូរស័​ព្ទដៃ  កើតឡើង​នៅមុខ​ផ្ទះ​លេខ ១៣៧​អឺ​០ ផ្លូវ១០៩ កែង១១៨ ភូមិ២ សង្កាត់មនោ​រម្យ ខណ្ឌ​៧​ម​ករា នៅ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៧ ម៉ោង​២ និង​៤០​នាទី​។​

    ប៉ូលិស​និយាយថា អំពើ​ឆក់​នេះ​បង្កដោយ​ជនសង្ស័យ​ឈ្មោះ ពេជ្រ ប៉ារីស ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរ​ជួយ​លក់​បាយ ស្នាក់នៅ​ផ្ទះជួល​មិន​ចាំ​លេខ សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ។

    ចំណែក​ជនរងគ្រោះ​ឈ្មោះ រាជ សំ ភេទ ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ យាម​ម៉ូតូ​២៤​ម៉ោង ស្នាក់​នៅផ្ទះ​លេខ ១៣៧​អឺ​០ ផ្លូវ១០៩ កែង១១៨ ភូមិ សង្កាត់មនោ​រម្យ ខណ្ឌ៧មករា។ វត្ថុតាង​ដក​ហូ​ត​៖ ម៉ូតូ​០១​គ្រឿង ម៉ា​កឡេត ពណ៌​ស ស្លាក​លេខ ភ្នំពេញ 1BY-7690 លេខ​តួ +​ម៉ាស៊ីន គ្មាន, ​ទូរ​ស័​ព្ទ ០១ គ្រឿង លេខ 096 37. ... ជា​របស់​ជនរងគ្រោះ។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃ ម៉ោង និង​ទីកន្លែង កើតហេតុ​ខាងលើ ជនរងគ្រោះ​កំពុង​អង្គុយ​យាម​ម៉ូតូ ( ២៤ ម៉​/២៤​ម៉ ) នៅត្រង់ចំណុច​កើតហេតុ ពេលនោះ​ជនសង្ស័យ ចេញពី​លេង​ហ្គេម បាន​ជិះ​​ម៉ូតូ ឃើញ​ជនរងគ្រោះ​កំពុង​ចុច​ទូរស័ព្ទ​លេង​នៅលើ​ម៉ូតូ ក៏​ធ្វើ​សកម្មភាព​ឆក់។ ​ពេលនោះ​ជ​នរងគ្រោះ បាន​ចាប់ទាញ​ម៉ូតូ របស់​ជនសង្ស័យ​បណ្តាលឱ្យ​ដួល ចាប់បាន​ជនសង្ស័យ​ម្នាក់ ប​ញ្ជូ​នទៅ​ប៉ុស្តិ៍​មនោ​រម្យ​។​ ចំណែក​ម្នាក់ទៀត បាន​រត់គេចខ្លួន។​

    បច្ចុប្បន្ន ទូរស័ព្ទដៃ​ប្រគល់ឱ្យ​ម្ចាស់​ដើម​វិញ រីឯ​ម៉ូតូ និង​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិ​កា​រដ្ឋាន​ដើម្បី​កសាង​សំណុំរឿង៕
 

adverise with khmeread