ស្រាបៀរ HEINEKEN ប្រកាសបើកកម្មវិធី RAVEGROUND 2.0 នៅក្រុងកោះពេជ្រ ជាមួយ EDM CAMBODIA

រាជធានី​ភ្នំពេញ​៖ ស្រា​បៀរ Heineken ដែលជា​ស្រា​បៀរ​គុណភាព​លំដាប់ថ្នាក់​លេខ​១​ក្នុង​ពិភពលោក​បានប្រកាស​កិច្ចសហការ​ពិសេស​មួយ​រវាង​ក្រុម EDM Cambodia ក្នុង​ការរៀបចំ​កម្មវិធី​ជប់លៀង​មួយ​ដែលមាន​ឈ្មោះថា RAVEGROUND 2.0 នៅ​អគារ G   ក្រុង​កោះ​ពេជ្រ នៅ​ថ្ងៃ​សៅរ៍​ទី 1  ខែមេសា ខាងមុខនេះ​។ 

​    ​កម្មវិធី​ពិសេស​នេះ​នឹង​នាំមក​នូវ​ទិដ្ឋភាព​តន្ត្រី​អេឡិចត្រូនិក​ចម្រុះ​ល្បីៗ​មកកាន់​កណ្តាល​ទីក្រុង​សម្រាប់​អ្នក​និយម​គាំទ្រ​ស្រា​បៀរ Heineken និង​អ្នក​ស្នេហា​វិស័យ​តន្ត្រី និង​មានការ​សម្តែង​ពី​តន្ត្រីករ​មាន​ទេពកោសល្យ និង​ឌី​ជេ​ល្បីៗ​ជាច្រើនរូប​រួមមាន​ដូចជា​៖

*​    ​RXTHY គឺជា​ឌី​ជេ​/​ផលិតករ​វ័យក្មេង​មកពី​ខេត្តសៀមរាប ដែល​បាន​រកឃើញ​ចំណង់​ចំណង​ចិត្ត​ខាង​តន្ត្រី​នៅក្នុង​វ័យ 15 ឆ្នាំ ហើយ​គាត់​បាន​បន្ត​ស្វែងយល់ និង​សិក្សា​អំពី​តន្ត្រី​របាំ​អេឡិចត្រូនិក (EDM) និង​និពន្ធ​បទ​ភ្លេង​នៅ​ឆ្នាំ 2012​។ ក្រោយមក គាត់​បានធ្វើការ​ឲ្យ​ក្រុម  EDM Cambodia  ហើយក៏​បានក្លាយ​ជា​ឌី​ជេ​ឆ្នើម​ម្នាក់​។​

*    ​DJ CHEE ជា​ឌី​ជេ​/​ផលិតករ​មកពី​ក្រុម KlapYaHandz ដែលមាន​បទពិសោធ​ជាច្រើន​នៅក្នុង​វិស័យ​តន្ត្រី​។ លោក Chee រស់នៅ​រាជធានី​ភ្នំពេញ ដែលជា​កន្លែង​ដែល​គាត់​និពន្ធ​បទ​ភ្លេង​អេឡិចត្រូនិក​ជាមួយនឹង​ទេពកោសល្យ​ខ្លួន​របស់គាត់ និង​ជំនួយ​ខ្លះ​ពី​លោក '' សុខ​គ្រី​ម "" វិសាល ជា​បិតា​នៃ​តន្ត្រី​ហ៊ី​ប​ហប់​ខ្មែរ ។ ឌី​ជេ Chee បាន​ធំ​ឡើង​មាន​ទេពកោសល្យ​ផ្នែក​តន្ត្រី ដោយបាន​ស្តាប់​តន្ត្រី​គ្រប់​ប្រភេទ ប៉ុន្តែ​គាត់​ចាប់អារម្មណ៍​លើ​បទ​ភ្លេង​និពន្ធ​ដោយ​លោក Martin Garrix និង Jullian Jordans  ហើយក៏​បានចាប់ផ្តើម​និពន្ធ​បទ​ភ្លេង​ផ្ទាល់ខ្លួន​កាលពី​ពីរ​ឆ្នាំមុន​ដើម្បី​ព្យាយាម​រកឱ្យឃើញ​នូវ​គន្លឹះ​ចម្បង​ក្នុង​ការផលិត​តន្ត្រី​។ ខណៈពេលដែល​សព្វថ្ងៃនេះ​ផលិតករ​តន្ត្រី​ភាគច្រើន​អនុវត្ត​នូវ​ស្តាយ​តន្ត្រី ជាក់លាក់  ប៉ុន្តែ​ឌី​ជេ Chee វិញ​ព្យាយាម​សាកល្បង​អ្វីដែល​ប្លែក​ពី​គេ​។ ចាប់​ពីបទ​ញាក់​រហូតដល់​បទ​មនោសញ្ចេតនា លោក​ហាក់ដូចជា​មិន​ខ្វះ​គំនិត​ផុសផុល និង​បន្ត​វិស័យ EDM ។​
 
*​    ​VXY: Vutha x Yoku គឺជា​ក្រុម​ឌី​ជេ​វ័យក្មេង​ពីរ​នាក់​ដែល​បាន​រកឃើញ​ចំណង់​ចំណង​ចិត្ត​ខាង​តន្ត្រី​របាំ​អេឡិចត្រូនិក​នៅ​ឆ្នាំ 2011 ហើយ​បានដឹងថា ការ​ក្លាយជា​ឌី​ជេ​គឺថា​ក្តី​សុ​បិ​ន្ត​មួយ​ដែល​គាត់​ទាំងពីរ​មានបំណង​ប្រាថ្នា​សម្រេច​ឲ្យ​បាន​។ ក្រៅពី​អាជីព​ឌី​ជេ  គាត់​ទាំងពីរ​នាក់​គឺជា​សហ​ស្ថាបនិក​នៃ​ក្រុម EDM Cambodia និង​បាន​ចូលរួម​សម្តែង​ក្នុង​កម្មវិធី​ទាំងអស់​របស់ EDM Cambodia​។ គាត់​ទាំងពីរ​នាក់​បានចាប់ផ្តើម​ទទួលបាន​ការទទួលស្គាល់​កាន់តែច្រើន​ពី​សាធារណជន និង​ពេល​ថ្មីៗ​នេះ​គឺ​បទ​ភ្លេង​ដើម (original) ថ្មីៗ​ដែល​និពន្ធ​ដោយ Vutha និង​ប្រគំ​តន្ត្រី​នៅក្នុង​កម្មវិធី​ផ្សេងៗ​ជាច្រើន​។​

*    ​ANIMAL PROJECT មកពី​ប្រទេស​ថៃ​។ ក្រុម​នេះ​ធ្លាប់​រៀបចំ​កម្មវិធី​បើក​សម្រាប់ The Barong Family Tour នៅ​ប្រទេស​ថៃ ដែល​រួមមាន Yellow Claw, Cesqeaux, Chace និង Moksi នៅក្នុង​កម្មវិធី Fullmoon Party កាលពី​ឆ្នាំ 2016 ។ ការចូលរួម​សម្តែង​របស់​ក្រុម​នេះ​ជាមួយ​ទស្សនិកជន​គឺ​គួរ​ឲ្យ​ចាប់អារម្មណ៍​ណាស់​ជាមួយនឹង​ជម្រើស​បទ​ចម្រៀង​ជាច្រើន​បទ​។ 

​កម្មវិធី RAVEGROUND 2.0 នឹង​ចាប់​បើក​ពី​ម៉ោង 5 ល្ងាច​រហូតដល់​ម៉ោង 10:30 យប់​អគារ G   ក្រុង​កោះ​ពេជ្រ​។​
​ដើម្បី​កក់​កន្លែង VIP ឬ​ទទួលបាន​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​មក​លេខ​៖010 316 022​ឬ 010 908 988 ឬ​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​៖  www.facebook.com/heineken/

Heineken – Open Your World

​សូម​ពិសា​ស្រា​បៀរ  Heineken ដោយ​ទទួលខុសត្រូវ​

adverise with khmeread