adverise with khmeread 1

Fernando Wwirst បដិសេធ Chelsea ដើម្បី​ចូលរួម​ជាមួយ​ក្រុម​កាំភ្លើង​ធំ Arsenal

​នៅក្នុង​វីដេអូ​ពញ្ញាក់​ដ៏​អាក្រក់​មួយ​ធ្វើឡើង​ដោយសារ​ព័ត៌មាន talkSPORT ប្រិយមិត្ត​កាំភ្លើង​ធំ​ជាច្រើន​ត្រូវបាន​បញ្ឆោត​ឲ្យ​ជឿថា​ក្លឹប​របស់​ពួកគេ​បាន​ទិញ​កីឡាករ​ថ្មី​ស្រប​ពេលដែល​ទីផ្សារ​ដោះដូរ​កីឡាករ​ជិត​បិត​។​

​ក្រុម​អ្នកគាំទ្រ​ក៏​ត្រូវបាន​ប្រាប់ទៀតថា កីឡាករ​ក្លែងក្លាយ​ដែលមាន​ឈ្មោះថា Fernando Wwirst បាន​បដិសេធ​ក្រុម​តោ​ខៀវ Chelsea ដើម្បី​បំពេញ​ការផ្ទេរ​មកកាន់​ទឹកដី Emirates ទៀតផង​។​

​ដើម្បី​ឲ្យ​ស្មើភាព​គ្នា​ចំពោះ​អ្នកគាំទ្រ​ដែល​ងាយ​នឹង​បោក​នោះ ប្រិយមិត្ត Chelsea ជាច្រើន​ក៏​ធ្លាក់​ចូលក្នុង​អន្ទាក់​នេះដែរ​មុននឹង​ក្រុម​ទាំងពីរ​ប្រឈមមុខ​ដាក់គ្នា​នៅ​ថ្ងៃអាទិត្យ​កាលពី​សប្តាហ៍​មុន​។​

​ដោយ​ក្តី​រីករាយ ក្រុម​អ្នក​ទ្រ​ជាច្រើន​បាន​ថតរូប Selfie នឹង​ទទួលបាន​ហត្ថលេខា​នៅលើ​អាវ​ដោយ Fernando ទៀតផង​៕

 

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់